គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
អំពើលួច គាស់ផ្ទះមន្ត្រីជំនួយការក្រសួងផែនការ
កើតហេតុ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិង
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី
ចំណុច៖ក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្
By
sothim168
on February 5, 2022
Ok៖អំពើលួច គាស់ផ្ទះមន្ត្រីជំនួយការក្រសួងផែនការ
កើតហេតុ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិង
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី
ចំណុច៖ក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល
**ជនរងគ្រោះ ចំនួន ០១ នាក់
១-ឈ្មោះវ៉ា ឃាងភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីជំនួយការក្រសួងផែនការ
ទីលំនៅ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
**ជនសង្ស័យ ចំនួន០៤នាក់
១-ឈ្មោះគង់ សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(ឃាត់ខ្លួន)
២-ឈ្មោះសុខ យ៉ុម ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(ឃាត់ខ្លួន)
៣-ឈ្មោះកាំ បឺត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(គេចខ្លួន)
៤-ឈ្មោះមុត សាវុធ ហៅប៉ក់ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។(គេចខ្លួន)
**វត្ថុតាងចាប់យក៖
១-ទូរសព្ទដៃម៉ាកOPPO ចំនួន ០១គ្រឿង
២-ទូរទស្សន៍ម៉ាកSONYចំនួន ០១គ្រឿង
៣-អាគុយចំនួន០១
៤-ម៉ូទ័រស្វាននិងដុំសាកចំនួន០១
៥-ប៉ុស្តិ៍ផ្សារចំនួន០១
៦-កាបូបពណ៌ខ្មៅចំនួន០១
៧-ស្រាចំនួន ០១ដប
(ចាប់យកពីជនសង្ស័យ)
៨-លោហធាតុពណ៌ក្រហមដុំជ្រុងចំនួន០១
៩-លោហធាតុពណ៌ក្រហម(ប្រភេទចិញ្ចៀន)ចំនួន០១ វង់
(ចាប់យកពីម្ចាស់ផ្ទះទិញ លក់មាស)
**សំភារៈបាត់បង់៖
១-មាសដុំតូចចំនួន០១
២-កាក់ប្រាក់(មេដៃអាស៊ានមូល)ចំនួន០១
៣-កាក់មាសចំនួន០២(ធំ០១តូច០១)
៤-ត្បូងចំនួន០៨ គ្រាប់
៥-ចិញ្ចៀនផ្លាកទីនដាំត្បូងចំនួន០១
៦-ចិញ្ចៀនដាំត្បូងគ្រីស្តាល់ចំនួន០១
៧-សោរតេលេឡានចំនួន ០២គ្រាប់និងកូនសោរផ្ទះចំនួនមួយចង្កោម
៨-អាវពណ៌ពងក្រសាដៃវែងមានស្លាកគណបក្សប្រជាជនចំនួន០២
៩-ស្រាចំនួន០៤ដប
១០-ឯកសារប្រវត្តិរូបមួយចំនួន
១១-ខ្សែភ្លើងចំនួន២០ដុំ
***សភាពរឿងហេតុ
នៅថ្ងៃខែកើតហេតុខាងលើជនរងគ្រោះឈ្មោះវ៉ា ឃាង គាត់បានចេញពីផ្ទះនៅរាជធានីភ្នំពេញហើយមកផ្ទះរបស់គាត់មួយទៀតស្ថិតនៅភូមិអរិយក្សត្រ ដែលផ្ទះរបស់គាត់នោះបានទុកចោលពុំសូវនៅទេពេលមកដល់គាត់បានឃើញផ្ទះរបស់គាត់ត្រូវចោរចូលលួចមាសនិងសម្ភារៈរបស់គាត់អស់ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៧.០១.២០២២នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ
បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានបើកការស៊ើបអង្កេតភ្លាមនិងបានជូនដំណឹងតាមបណ្តារផ្ទះទិញលក់មាសឲ្យបានដឹងនៅពេលមានមុខសញ្ញាណាយកមាសប្រភេទដែលបានបាត់នោះទៅលក់ត្រូវផ្ដល់ព័ត៌មានជូនសមត្ថកិច្ចភ្លាម ស្រាប់តែពេលនោះម្ចាស់ផ្ទះទិញលក់មាសឈ្មោះឈាង ឡៃហៀង បានប្រាប់សមត្ថកិច្ចថានៅថ្ងៃទី២៧.០១.២០២២ វេលាម៉ោង១៣:៣៥នាទីគាត់បានទិញមាសដែលមានភិនភាគដូចសមត្ថកិច្ចប្រាប់ពីស្ត្រីម្នាក់ដែលមានទម្ងន់០១តម្លឹង០៩ជី០៦ហ៊ុនក្នុងតម្លៃ៤២៣៣ដុល្លាអាមេរិច ហើយគាត់បានឆែកកាមេរ៉ាឲ្យសមត្ថកិច្ចមើលអត្តសញ្ញាណស្ត្រីនោះ។
លុះនៅថ្ងៃទី២៨.០១.២០២២ វេលាម៉ោង១១:០០នាទីឈ្មោះឈាង ឡៃហៀង បានឃើញស្ត្រីដែលមកលក់មាសឲ្យផ្ទះគាត់នោះគាត់ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចទើបសមត្ថកិច្ចបាននាំស្ត្រីនោះមកសាកសួរ ស្ត្រីនោះឈ្មោះសុខ យ៉ុម បានឆ្លើយថាប្អូនរបស់គាត់ឈ្មោះគង់ សុខជា ជាអ្នកឲ្យមាសនោះយកទៅលក់បានលុយចំនួន៤២០០ដុល្លាអាមេរិច ហើយយកទៅឲ្យប្អូនរបស់គាត់ឈ្មោះគង់ សុខជា ។
សមត្ថកិច្ចក៏បានទៅហៅឈ្មោះគង់ សុខជា មកសាកសួរបន្តនៅចំពោះមុខសមត្ថកិច្ចឈ្មោះគង់ សុខជា បានឆ្លើយសារភាពថាខ្លួនគេនិងឈ្មោះកាំ បឺត ឈ្មោះមុត សាវុធ ហៅប៉ក់ ពិតជាបាននាំគ្នាចូលទៅលួចបានមាសនិងសម្ភារៈនៅផ្ទះដែលពុំមានមនុស្សនៅហើយមាសមួយដុំនឹងចិញ្ចៀនមួយវង់បានឲ្យទៅបងស្រីរបស់គេឈ្មោះសុខ យ៉ុម យកទៅលក់បានប្រាក់ចំនួន៤២០០ដុល្លា ហើយគេបានយកលុយនោះទៅចែកគ្នា និងឲ្យបងរបស់គេឈ្មោះសុខ យ៉ុម ព្រមទាំងឲ្យបងប្អូនកូនក្មួយហើយនិងស៊ីចាយជាមួយឈ្មោះ កាំង បឺត និងឈ្មោះមុត សាវុធហៅប៉ក់ នៅភ្នំពេញអស់គ្មានសល់។និងបានលក់សម្ភារៈមួយចំនួនទៀតដូចជាខ្សែភ្លើងនិងម៉ូទ័រស្វានមុនលក់មាសចែកគ្នាចាយអស់ដែរ ។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ។
ព័ត៌មានជាតិ
Share
Related Posts
ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ
លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត..
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..!
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ…
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ…
Comments
(0)
Add Comment