គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅតែបន្តមាន ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបមិនទាន់ពេលវេលា..
By
sothim168
on June 27, 2022
{មណ្ឌលគិរី}÷សេចក្តីរាយការណ៍ ពី ពលរដ្ឋថា មានលឺសំឡេង រណា៎យន្ត លឺបំពងពេញព្រៃ នៅចំណុច ចុះពីថ្នលជាតិ ៧៦A ប្រហែល៥០០ម៉ែត្រ ដែលមានលេខ និយាមការ ដូចក្នុងរូបថត ហេីយពួកគាត់ បានរាយការណ៍ ជូនដល់អង្គភាពសារព័ត៌មានយើង ហេីយក្រុមការងារយេីង បានចុះទៅដល់ថតយករូបភាព ឃើញដូចអ្វីដែលពលរដ្ឋរាយការណ៍ពិតប្រាកដមែន..។
តើលោកម្លាំងអាវុធហត្ថផ្ទៃប្រទេស ប្រចាំការនៅក្នុងខេត្តមណ្ឌលគីរី និងមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃកែវសុីមា ដែលមាន លោក ហាន សុខន ជាប្រធានស្នាក់ការ និងកម្លាំងពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា តើមានបានទទួលការអនុវត្តការណែនាំ នឹងទទួល បទបញ្ជាពីថ្នាក់លើ ដើម្បីបំពេញតួនាទី ភារកិច្ចកាតព្វកិច្ច ខ្លួនជាមន្ត្រី ដែលស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជូនរដ្ឋនោះដែរឬទេ???។
ជាក់ស្តែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារសារព័ត៌មានយើងបានចុះថតយករូបភាព ដើមឈើរ មួយដើមយ៉ាងធំ នឹងមានលេខ យាមការ ដូចក្នុងរូបថតនោះ។
ជាចុងក្រោយ អ្នកសារព័ត៌មាននិងអង្គការ សង្គមសុីវិល និងអ្នកស្រលាញ់ធនធានធម្មជាតិនិងពលរដ្ឋស្លូតត្រង់ សូមសំណូមពរ ទៅដល់ ថ្នាក់ដឹកនាំ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ ចំពោះមន្ត្រី ដែលឈរជេីង នៅទីតាំង ខាងលេី ដែលមាន លោក ហាន សុខន ជាប្រធានដែនជម្រកការពារសត្វព្រៃ ស្រុកកែវសីមា តើមានអ្វីជួបការលំបាកខ្លះ?? ទេីប បង្ក្រាបក្រុមឈ្មួញទាំងអស់នេះមិនបាន.??។
គួរឲ្យសោកស្ដាយជាទីបំផុតករណីខាងលេីនេះ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានយេីង ព្យាយាមចុចទូរស័ព្ទ ទៅលោក ហាន សុខន ហៅក្រៅ ឈ្មោះ(ថា) ជាប្រធានស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ច្រើនដង តែមិនចូល។
សម្រាប់ព័ត៌មានមួយនេះ បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធបានឃើញហេីយ នឹងចុះទៅអនុវត្ត និងបង្ក្រាប សង្ឃឹមថា អស់លោក នឹងហៅអ្នកសារព័ត៌មានដើម្បី ទៅថតផ្តិតយករូបភាពផ្សព្វផ្សាយ អំពីស្នាដៃរបស់លោក ដែលទទួលខុសត្រូវនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាជាមិនខាន។
ចំណែកលោក កែវ សុភ័ក្ត្រប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់ អង្គភាពសារព័ត៌មាន យេីងតាមទូរស័ព្ទ នៅល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថាលោកមិនទាន់បានដឹងទេ។ហើយលោកបន្តទៀតថា ចាំសួទៅ មេ ដែន សិន ហេីយសូមអរគុណ អ្នក សារព័ត៌មាន ដែលផ្ដល់ព័ត៌មានឲ្យ ចាំឱ្យ មេដែន ជម្រកសត្វព្រៃ កែវសីមា លោក ហាន សុខន ចុះទៅត្រួតពិនិត្យមើល។ ហើយលោកបញ្ជាក់ទៀតថា កន្លងមកកម្លាំងបរិស្ថានខេត្តមណ្ឌលគិរី តែងតែចុះបង្ក្រាបបានជារើយៗ និងតែងតែណែនាំដល់ពលរដ្ឋឱ្យយល់អំពីច្បាប់ ការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងកន្លែងផ្សេងៗទៀត។
អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះមិនមានបំណង ជាន់ពន្លិចឬមួយបង្កាច់ដល់មន្ត្រីសាធារណៈ របស់រដ្ឋ ឬ បុគ្គលម្នាក់ណាឡើយ។
បើអស់លោកមន្ត្រីពាក់ព័ន្ធទាំងអស់ កើតទុក្ខមិនសុខចិត្ត ចង់បកស្រាយបំភ្លឺ អំពីការលើកឡើងខាងលើនេះ នឹងចង់បញ្ជាក់ ពីភាពស្អាតស្អំ របស់ខ្លួន ពាក់ព័ន្ធ និងតួនាទី ភារកិច្ច ក្នុងការទទួលបន្ទុកការពារព្រៃដែនជម្រកសត្វព្រៃកែវសីមា ខាងលើនេះ សូមទាក់ទងមកអង្គភាពសារព័ត៌មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបសាទព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕នៅមានត…
ព័ត៌មានជាតិ
Share
Related Posts
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្ដម ស៊ីវ រុន
ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោក ឈួន ចាន់ណា នឹងលោក ឈុន សុគុម្ភៈ អនុប្រធានមន្ទី ដ.ន.ស.ស. ខេត្តបិទផ្សាយជាសាធារណៈនៃឯកសារការវិនិច្ឆ័យ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ
ជីវិតអ្នកក្រ..សេចក្តីស្រែកឃ្លាន..! ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងដួលសន្លប់ រងរបួស៦នាក់ ខណៈរងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា….
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៨៨៥ប័ណ្ណ ជូនពលរដ្ឋចំនួន ៣០២៦គ្រួសារក្នុងឃុំពោធិ៍
សូមកោតសរសើរ.! ពិតជាអស្ចារ្យណាស់.! គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត ហុឺ វីរៈ ..នំក្រឡាន របស់អ្នកភូមិនៅតំបន់លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អស្ចារ្យណាស់ សូមអបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”
លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរ និងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រសសម្រួលដីមួយកន្លែងកុំអាលចាក់ដីលុបសិនសុំចរចាដោះស្រាយសិន
Comments
(0)
Add Comment