សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់បងប្អូន មុខសញ្ញាទាក់ឆ្កែ ច្រកក្នុងការុង ដែលល្បីនៅក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង:ជនសង្ស័យ ២ នាក់ ជាបងប្អូនបង្កើត ដែលល្បីល្បាញទាក់ឆ្កែ របស់ប្រជាពលរដ្ឋតាមដងផ្លូវ ច្រកក្នុងការ៉ុង ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច នៃអធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។
កាលពីថ្ងៃទី០២ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង ៣ និង៣០នាទី ទាបភ្លឺ កម្លាំងនគរបាលអធិការរដ្ឋានក្រុង និងប៉ុស្តិ៍រដ្ឋបាល បានចេញល្បាតនៅចំណុចផ្លូវជាតិលេខ ៥ ម្តុំផ្លូវបំបែកស្ថានីយប្រេងតូតាល់ ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នា មានស្ពាយការ៉ុងពីក្រោយ សមត្ថកិច្ចក៏ជិះតាមពីក្រោយ រួចក៏ហៅឲ្យឈប់ ដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមឈប់នក៏បើកម៉ូតូរត់គេចខ្លួន ពេលនោះកំលាំងបានប្រដេញពីក្រោយហើយឃាត់ខ្លួនបាន ឃើញមានវត្ថុតាងមានរួមឆ្កែ ១ក្បាល នៅក្នុងការ៉ុង ដុំថ្ម ៨ ដុំ។
១-ឈ្មោះ ឃិ សុខជា ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
២-ឈ្មោះ ឃិ សុភាស់ ប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ឃិ សុជា បើកម៉ូតូតិចៗ ចំណែកប្អូនឈ្មោះ ឃិ សុភាស់ កាន់ដុំថ្ម រង់ចាំឆ្កែដេញតាម ទើបគប់ដុំថ្មត្រូវក្បាលឆ្កែបណ្ដាលឱ្យប្រកាច់ ទើបឈ្មោះ ឃិ សុភាស់ វាយក្បាលឆ្កែនិងញញួរ រហូតទាល់តែស្លាប់ ទើបចាប់ដាក់ក្នុងការ៉ុង យកមកកាន់ចំណុចផ្សារថ្មី ស្ថិតនៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។