អនុសាខាកាកបាទក្រហមក្រុងកំព ង់ឆ្នាំងនាំយកអំណោយចូលបុណ្យសពលោកគ្រូបង្រៀននៅភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង..

(កំពង់ឆ្នាំង ) ÷អនុវត្តតាមការណែនាំ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទ កក្រហមខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ លោក ហ៊ីងភ័ពមិនា អភិបាលរងក្រុ ងកំពង់ឆ្នាំងបានដឹកនាំអនុសាខាក្រុងកំពង់ឆ្នាំង​ រួមជាមួយលោកញ៉ែម​ មុនី​ ប្រធានការិយាល័យអប់រំក្រុ​ង​ និងលោក លី​ ហៀង​ អនុប្រ ធានការិយាល័យ​ នាំយកអំណោយ​មនុស្សធម៌​ ទៅចូលរួម​បបុណ្យសពលោកគ្រូ យ៉ន​ ពិសិដ្ឋ​ អាយុ​ ៤៤ឆ្នាំ​ ដែលទទួលមរណភាពដោយជំងឺ​មហារីក នៅក្នុងពិធីបុណ្យសពក្នុងភូមិផ្សារលេី សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ អំណោយរួមមានអង្ករ ៥០គីឡូ​​ និងថវិកា​ ១០ម៉ឺនរៀល​។

ក្រុមគ្រួសារសព សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត អនុសាខាកាកបាទ ក្រហមក្រុម និងអស់លោក លោក ស្រី ក្នុងក្រុមការងារដែលបានយក ចិត្តទុកដាក់មកចូលរួមបច្ច័យ និងអង្ករ ក្នុងពិធីបុណ្យសពខាងលើនេះ ។ក្រុមគ្រួសារសពសូមគោរពជូនពរឯកឧត្តម និងអស់លោក សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រកា រគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀង ឃ្លាតឡើយ ៕

Comments (0)
Add Comment