កំពង់ឆ្នាំង: ផ្លូវជាតិលេខ ៥ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរបើកវាងផ្លូវថ្មី ជាគម្រោងជប៉ុន ទើបនឹងស្ថាបនារួច ។ ចំពោះចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្ដាល ផ្លូវត្រង់ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។
អភិបាលរងខេត្តលោក សាន់ យូ បានធ្វើកិច្ចការអន្តរាគមន៍ដោយស្នើសុំ គម្រោងជប៉ុន បើកផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរទៅមកតាមផ្លូវជាតិលេខ ៥ ដូច្នេះការធ្វើដំណើរទាំងនេះមិនមានបញ្ហាកកស្ទះចរាចរណ៍ទៀតទេ ។