គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឯកឧត្តម អុិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០
By
sothim168
on July 30, 2022
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងព្រះរាជអាជ្ញារង ក្រឡាបញ្ជី ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។
នៅក្នុងញត្តិគាំទ្រការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។
ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មីមាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕
ព័ត៌មានជាតិ
Share
Related Posts
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្ដម ស៊ីវ រុន
ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោក ឈួន ចាន់ណា នឹងលោក ឈុន សុគុម្ភៈ អនុប្រធានមន្ទី ដ.ន.ស.ស. ខេត្តបិទផ្សាយជាសាធារណៈនៃឯកសារការវិនិច្ឆ័យ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ
ជីវិតអ្នកក្រ..សេចក្តីស្រែកឃ្លាន..! ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងដួលសន្លប់ រងរបួស៦នាក់ ខណៈរងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា….
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៨៨៥ប័ណ្ណ ជូនពលរដ្ឋចំនួន ៣០២៦គ្រួសារក្នុងឃុំពោធិ៍
សូមកោតសរសើរ.! ពិតជាអស្ចារ្យណាស់.! គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត ហុឺ វីរៈ ..នំក្រឡាន របស់អ្នកភូមិនៅតំបន់លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អស្ចារ្យណាស់ សូមអបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”
លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរ និងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រសសម្រួលដីមួយកន្លែងកុំអាលចាក់ដីលុបសិនសុំចរចាដោះស្រាយសិន
Comments
(0)
Add Comment