ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រុញអោយគ្រប់អង្គភាព
បន្តខិតខំប្រមូលចំណូលអោយលទ្ធភាពរយះពេល៦ខែចុងឆ្នាំអោយគ្រប់តាមផែនការហើយត្រូវសិក្សាស្រាវជ្រាវពីសក្តានុពលនៃប្រភពចំណូលដើម្បីគ្រោងចំណូលសម្រាប់ស្នើសុំថ្នាក់អនុវត្តឆ្នាំង២០២៣របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់
ឆ្នាំងបានជម្រុញអោយគ្រប់អង្គភាពបន្តខិតខំប្រមូលចំណូលអោយលទ្ធភាពរយះពេល៦ខែចុងឆ្នាំអោយគ្រប់តាមផែនការហើយត្រូវសិក្សាស្រាវជ្រាវពីសក្តានុពលនៃប្រភពចំណូលដើម្បីគ្រោងចំណូលសម្រាប់ស្នើសុំថ្នាក់អនុវត្តឆ្នាំង២០២៣
របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានជម្រុញបែបនេះនាថ្ងៃ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំស្តីពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តចំណូលរយៈពេល៦ខែដើមឆ្នាំនិង
លើកទិសដៅអនុវត្តរយៈពេល៦ខែចុងឆ្នាំ២០២២ ដើម្បី រៀបចំគម្រោងចំណូលថវិកាឆ្នាំ២០២៣-២០២៥និងឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោក
ជំទាវ អភិបាលរងខេត្ត លោកលោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ពាក់ព័ន្ធនិង លោកស្រីរជ្ជទេយ្យករចំណូល ផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តប្រមូលចំណូលអោយគ្រប់តាមផែនការ ឆ្នាំ២០២២ ដែលជាសមិទ្ធកម្ម សូចនករ និងជា មូលដ្ឋាន
ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ២០២៣-២០២៥
និង គម្រោងថវិកាសម្រាប់ឆ្នាំ២០២៣ អោយស្របតាមគោលនយោបាយសំខាន់ៗ តាមផែនការសកម្មភាពរបស់ខ្លួន បានដាក់ចេញ ស្របតាមទិសដៅ នៃ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាលស្របទៅ និង គោល
នយោបាយតាមវិស័យនីមួយៗប្រកបដោយគណភាព តម្លាភាព និង គណនេយ្យភាព ៕

Comments (0)
Add Comment