លោកឧត្តមសេនីយ៏ត្រីអ៊ុំ សុភាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌…


{កំពង់ឆ្នាំង}÷ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាលចត្វា
ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ត្រីអ៊ុំ សុភាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច នាំយកអង្ករចំនួន ៧៥គីឡូក្រាម.មី១កេះ.ទឹកត្រី ១យួរ.ទឹកស៊ី
អ៊ីវ១យួរ.ត្រីខ១យួរ.អាវរងា១អាវ.មុង១.ម៉ាស់១ប្រអប់.ជែល
លាងដៃ៣ដប រួមនឹងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កង
ទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនប្រជាពលរដ្ឋ២ នាក់ប្ដីប្រពន្ធដែល ទីទ័លក្រនិងមានជំងឺប្រចាំកាយ នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៏បានពាំនាំនូវប្រសាសន៏សួរ
សុខទុក្ខរបស់ថ្នាក់ដឹកនាំនិងលោកឧត្តមសេនីយ៏ក៏សូមជូនពរឲ្យប្រជាពលរដ្ឋដែលមានជម្ងឺឆាប់ជាសះស្បើយ៕

Comments (0)
Add Comment