{កំពង់ឆ្នាំង}÷ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានយុវជនគណបក្សខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមសកម្មជនគណបក្សប្រជាជនខេត្តចំនួន ៦៩ នាក់ ក្រោមអធិបតីភាព លោក ជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោ កជំទាវអនុប្រធានគណៈបក្សខេត្ត និងប្រធានគណៈកម្មការសាខាបក្ស ក្រុងស្រុក និងប្រធានគណៈកម្មការសាខាបក្សមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូបផងដែរ ។
នៅក្នុងឱកាសនេះ ឯកឧត្តម ម៉ែនធឿន អនុប្រធានគណបក្សខេត្តបានអានសេចក្តីសម្រេចប្រកាសរបស់ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ទទួ លស្គាល់ក្រុមសកម្មជនយុវជនគ ណបក្សខេត្តថ្មីចំនួន ៦៩ នាក់។
នៅក្នុងពិធីសំណេះសំណាលឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណ បក្សខេត្តកំពង់ឆ្នាំង បានថ្លែងទៅកា ន់សមាជិកសមាជិកាបក្សថា គណ បក្សថា គិតចាប់ឆ្នាំ ១៩៧៩ មកគ ណបក្សប្រជាជនកម្ពុជាមានអាយុ ៤៣ ឆ្នាំហើយ ដែលជាគណបក្សមួយមានវ័យចំណាស់ជាងគេនៅ ក្នុងកម្ពុជា ។
ដោយឡែក ក្រោមការដឹកនាំដ៏ត្រឹម ត្រូវនិងឈ្លាសវៃរបស់ សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា បានធ្វើឱ្យមាតុភូមិកម្ពុជាតាំងពីបាតដៃទទេក្រោយឆ្នាំ១៩៧៩ ធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ ន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ
តាំងពីជនបទដល់ទីក្រុងទូទាំងប្រ ទេស ។
និយាយដោយឡែក ក្នុងទិដ្ឋភាពជា ក់ស្ដែងនៃវិបត្តិជំងឺកូវីដ១៩ជាសក ល ក្នុងនាមប្រធានគណបក្សប្រជា ជនកម្ពុជា និងក្នុងនាមជានាយករដ្ឋ មន្ត្រីសម្ដេចតេជោ បានស្វះស្វែងរកថ្នាំវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូ ទាំងប្រទេស ឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ដោយមិនយកកម្រៃនិងមិនប្រកាន់និន្នាការនយោបាយមិនប្រកាន់ពូជសាសន៍នោះឡើយ។
ផ្ទុយទៅវិញចំពោះគណបក្សប្រឆាំងតើបានធ្វើអ្វីខ្លះសម្រាប់ប្រជាជនស ម្រាប់ប្រទេសកម្ពុជា តើបានជួយទិ ញវ៉ាក់សាំងចាក់ជូនប្រជាជនបាន ១ដូសដែរទេ និងបានជួយធ្វើអ្វីខ្លះដើម្បីប្រជាជនកម្ពុជា ។
ឯកឧត្តមប្រធានគណបក្សខេត្តបានបញ្ជាក់ថា សកម្មជនយុវជនគណ បក្ស គឺជាកម្លាំងឈានមុខរបស់បក្សដែលត្រូវចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តគោលនយោបាយរបស់បក្សឲ្យមានប្រសិទ្ធភាព ។ ចូលរួមប្រយុ ទ្ធប្រឆាំងគ្រប់រូបភាពជាមួយក្រុមអ គតិ និងក្រុមប្រឆាំងដែលមានមហិ ច្ឆតាផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ដែលកើតឡើងដោយសារការ បោះឆ្នោតរបស់ប្រជាពលរដ្ឋ ។
នៅក្នុងពិធីនេះដែរ តំណាងក្រុម សកម្មជនយុវជនគណបក្សខេត្ត ដែលត្រូវបានប្រកាសទទួលស្គាល់ ទាំង៦៩នសក់ បានធ្វើការប្តេជ្ញាចិត្ត អនុវត្តគោលនយោ បាយរបស់បក្សឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រៀបខ្លាំងប្រៀបឈ្នះឈានទៅទទួ លជ័យជំនះជូនគណបក្ស ក្នុងពេលបោះឆ្នោតតំណាងរាស្ត្រនៅក្នុង ឆ្នាំ ២០២៣ខាងមុខនេះ ។
ជាមួយគ្នានេះដែរ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាព ឯក ឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ជាបេក្ខ ភាពនាយករដ្ឋមន្ត្រីក្នុងពេលអនា គត។
ក្នុងពិធីនេះដែរឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ប្រធានគណបក្សខេត្តបានឧបត្ថ ម្ភដល់ក្រុមសកម្មជនយុវជនគណ បក្សថ្មី ចំនួន ២០ លានរៀល ដែលជាអំណោយដល់ថ្លៃថ្លា របស់ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា សម្រាប់ក្រុមសកម្មជនយុវជនថ្មីនៃគណបក្សខេត្តធ្វើដំណើរទៅបោះជុំរុំលេងកម្សាន្ត និងពិនិត្យមើលការអ ភិវឌ្ឍន៍នានានៅលើខេត្តកំពង់សោ មដើម្បីជាបទពិសោធន៍៕