មន្ត្រី២រូប ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលរង នៃគណៈអភិបាលស្រុកជលគិរី នាព្រឹកថ្ងៃនេះ..

{កំពង់ឆ្នាំង}÷នាព្រឹកថ្ងៃ ២៧ ខែ ០៩ ឆ្នាំ ២០២២ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្អ អភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក ម៉ុន វុត្ថា និងលោកស្រី ទេស សុវណ្ណា ជាអភិបាលរង នៃគណៈអភិបាលស្រុកជនគិរី ដែលពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលស្រុកជលគិរី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការសាលាស្រុក ជាច្រើនរូបផងដែរ។

យោងប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ( លេខ ៤៨៩០ ប្រក) និង( លេខ ៤៨៨៩ ប្រក)ុំចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ÷
-លោក ម៉ុន វុត្ថា ( លេខ ៤៨៩០ ប្រក) ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាល ស្រុកជលគីរី។
-លោកស្រី ទេស សុវណ្ណា ( លេខ ៤៨៨៩ ប្រក) ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាល ស្រុកជលគីរី។

Comments (0)
Add Comment