ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំ ក្រុមយុវជន ស.ស.យ.ក. នាក់៦៨ ដាំដើម (ក្ងោក)នៅភូមិ សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី


{កំពង់ឆ្នាំង}÷នៅថ្ងៃអាទិត្យ ៧កើត ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២២ ជាមហាកិត្តិយស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ស.ស.យ.ក ចំនួន២ ស្រុក ទៅដាំដើម(ក្ងោក) នៅដីបម្រុងទុក នឹងដាំ អមសងខាងផ្លូវ៦០ម៉ែត ផ្លូវចូលផ្ទះ ចំនួន ១០០ខ្នង ដែលទើបនឹងសាងសង់បានចំនួន៧០ខ្នង។ ដែលជាអំណោយ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហេីយ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា។

ដែលមាន ឯកឧត្តម គន់ គីម ជាអនុប្រធានអតីតយុទ្ធជន ជាអ្នកទទួលគ្រប់គ្រងដឹកនាំក្នុងការសាងសង់ គ្រប់ខេត្តក្រុង។

នៅព្រឹកដែលចុះប្រតិបត្តិការដាំកូនឈើ(ក្ងោក)នោះ គឺមានវត្តមាន លោក អុី សារី អនុប្រធាន ស.ស.យ.ក តំណាងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងលោក ផល សុភាព ប្រធាន ស.ស.យ.ក ស្រុកបរិបូណ៌ បានដឹកនាំយុវជន ស.ស.យ.ក ស្រុកបរិបូណ៌ ចំនួន ៥១រូប សហការជាមួយលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ និងជាប្រធាន ស.ស.យ.ក ស្រុកសាមគ្គីមានជ័យរួមនឹងសមាជិក សមាជិកា ស.ស.យ.កស្រុក សាមគ្គីមានជ័យចំនួន ១៧រូប ចូលរួមដាំកូនឈើ(ក្ងោក) នៅភូមិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅស្រុកសាមគ្គីមានជ័យ ។

ក្នុងឱកាសនោះផងដែរ

  • ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភនូវថវិកាចំនួន ១,០០០,០០០៛ដល់កម្លាំងចូលរួម
  • លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យឧបត្ថម្ភ ថវិកាចំនួន ៥៩០,០០០៛
  • លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ឧបត្ថម្ភថវិកាចំនួន ៤០០,០០០៛
  • ថ្នាក់ដឹកនាំ ស.ស.យ.ក ស្រុកបរិបូណ៌ ថវិកា ២០០ ០០០៛
    សរុបជារួមដើមឈើចំនួន ១០០០ដើមត្រូវដាំរួចរាល់នៅលើផ្ទៃដីដែលបានត្រៀមទុក។

សូមបញ្ជាក់ផងដែរថា ទោះជាថ្ងៃសម្រាក ថ្ងៃបុណ្យ ឬថ្ងៃអាទិត្យ ក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ តែងតែដឹកនាំកម្លាំងចុះ តាមមូលដ្ឋាន សួរសុខទុក្ខ ប្រជាពលរដ្ឋ ឬ បង្កើតព្រឹត្តិការណ៍ ធ្វើ អនាម័យ បរិស្ថានតាមទីធ្លាសាធារណៈ ឬ ចុះដាំកូនឈើតាមតំបន់នានា៕

Comments (0)
Add Comment