អភិបាលខេត្ត និងស្នងការនគរបាលខេត្ត ចុះជួបសំណេះសំណាល និងផ្តល់សំភារ: ថវិការ ជូនក្រុមកីឡាករទូកអុំ ឈ្មោះ ក្តាម ប្រៃ ដែលល្បីក្នុងខេត្តកំពង់ឆ្នាំង ត្រៀមចេញប្រកួតនៅខេត្តកំពង់ចាម នាពេលខាងមុខ..

(កំពង់ឆ្នាំង)÷នារសៀលថ្ងៃទី ៥ ខែ ១០ ឆ្នាំ ២០២២ នេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងលោកអភិបាលរងខេត្តអភិបាលស្រុក រួមទាំងក្រុមការងារបានចុះជួបសំណេះសំណាលនាំយកថវិកា និងសម្ភារៈមួយចំនួនផ្ដល់ជូនទូកអុំឈ្មោះ ក្តាម ប្រៃ ត្រូវទៅចូលរួមប្រកួតលក្ខណៈមិត្តភាព នៅខេត្តកំពង់ចាម មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៩-១០ ខែ ១០ ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើទៅដល់ក្រុមកីឡាករចំណុះឲ្យទូកឈ្មោះ ក្តាម ប្រៃ ខិតខំយកជ័យជំនះជូនខេត្តរបស់យើង នឹងប្រជាពលរដ្ឋរបស់យើង ឲ្យសាកសមជាទូកដែលមានឈ្មោះល្បីប្រចាំខេត្ត ក្នុងនោះផងដែរឯកឧត្តមបានផ្តាំផ្ញើសូមឱ្យកីឡាករទាំងអស់រក្សាសុខភាពឱ្យបានមាំទាំ ចាប់ពីថ្ងៃស្អែក ដែលជាការហ្វឹកហាត់ទម្រាំតែដល់ថ្ងៃ ដែលត្រូវចេញទៅប្រកួតនៅឯខេត្តកំពង់ចាម ។ ទន្ទឹមនោះផងដែរនៅក្នុងខែ១១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេផ្សារក្រោម ដើម្បីអបអរសាទរបុណ្យអកអំបុក សំពះព្រះខែ បណ្ដែតប្រទីប ដែលមានវត្តមាន ក្តាម ប្រៃ ចូលរួមផងដែរ។ ក្រុមកីឡាករចំណុះឲ្យទូកក្តាមប្រៃ រួមទាំងអ្នកដឹកនាំទូក បានប្តេជ្ញាចិត្ត ញាចិត្ត នឹងយកជ័យជំនះ ជូនថ្នាក់ដឹកនាំខេត្ត ស្រុកភូមិរបស់ខ្លួននិងប្រជាជនក្នុងខេត្ត។

សូមរំលឹកថា ទូកឈ្មោះ ក្តាម ប្រៃ ជាទូកដែលស្ថិតក្រោមការគ្រប់គ្រងមើលថែទាំ ដោយឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។ ទូកឈ្មោះ ក្តាម ប្រៃ ជាទូកអុំបុរស ដែលស្ថិតនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយនៅថ្ងៃនេះក៏បានរំកិលខ្លួនចុះទន្លេ ដើម្បីធ្វើការហ្វឹកហាត់ចាប់ពីថ្ងៃស្អែក។

អំណោយឧបត្ថមមាន សម្រាប់ថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភទូកឈ្មោះ ក្តាមប្រៃ ៣លានរៀល ឧបត្ថម្ភសាលាបុណ្យ ១លានរៀល ។ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ឧបត្ថម្ភអង្ករ ៥០០ គីឡូក្រាម ទឹកសុទ្ធ ទឹកក្រូច មួយចំនួនទៀតផងដែរ។

-ចាប់ពីថ្ងៃស្អែក ជាថ្ងៃដែលក្តាមប្រៃត្រូវធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចេញការប្រកួតលក្ខណៈមហាជន នៅខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩-១០ ខែ១០ ឆ្នាំ២០២២ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់ក្រុមកីឡាករទូកឈ្មោះ ក្តាម ប្រៃ ១០លានរៀល ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តចំនួន ១០លានរៀលដែលមានកីឡាករចំនួន ៧៥នាក់។

Comments (0)
Add Comment