ឈើព្រៃសល់បន្តិចបន្តួច ឥឡូវត្រូវឈ្មួញកាប់បន្ថែមទៀតប្រាកដជារលាយអស់ហើយ..នៅស្រុកកែវសីមា..


(ខេត្តមណ្ឌលគិរី)÷ បើមិនរលាយទើបចម្លែក.. អស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់..ដែលស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជនរដ្ឋ បើមិនយកតួនាទី ភារកិច្ច របស់ខ្លួនទៅបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ទេ ព្រៃឈើដែលសល់បន្តិច បន្តួច ពី ក្រុមឈ្មួញឧកញ៉ាធំៗកាត់បំផ្លាញកន្លងមកនោះ.. ប្រាកដជារលាយសាបសូន្យអស់ជាមិនខាន….។
ក្រុមឈ្មួញកាប់ ឈើ ជាប្រភេទ អុស យកទៅលក់ឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រក ច្រក០៧ ស្រុកស្នួល ខេត្តក្រចេះ។

ហេីយចំណុចទីតាំង ដែលក្រុមឈ្មួញលើកដាក់លើរថយន្ត គឺនៅភូមិស្រែវែង ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពបានបង្ហើបប្រាប់ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) គឺលោក ចាន់ ថន ប្រចាំការនៅស្រុកកែវសីមា បានឲ្យដឹងថា ឈ្មួញដែលរកស៊ីកាត់ឈើ យកទៅប្រទេសវៀតណាមនោះ.. ភាគច្រើនគឺខ្សែស្រឡាយមន្ត្រីកម្លាំងមានសមត្ថកិច្ចតែម្ដង។
មហាជនទូទៅរងចាំមើលចំណាត់ការរបស់គណៈប្រជាការឯកភាព ខេត្តមណ្ឌលគិរីនិងកម្លាំងជំនាញពាក់ព័ន្ធក្នុងខេត្តទាំងអស់។ជាពិសេសកម្លាំង ដែនជម្រកសត្វព្រៃ កែវសីមា និងកម្លាំងអាវុធហត្តផ្ទៃប្រទេស ដែលប្រចាំការនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងមានចំណាត់ការបង្ក្រាប ទៀតដែរឬទេ??? ដែលកន្លងមកធ្លាប់ចុះ បង្ក្រាបបទល្មើសច្រើនគួរសមដែរ។
សំណួរសួរថា តើសមត្ថកិច្ចបង្ក្រាបរើសមុខឬ?? បើបទល្មើសណាជាប់ខ្សែស្រឡាយកងកម្លាំងសមត្ថកិច្ច.មិនបង្ក្រាប..?? បើអ្នកបទល្មើសរកស៊ី គ្មានខ្សែសាឡាយ ទើបបង្ក្រាប?? សំណួរទាំងអស់នេះ..មានតែអស់លោកមន្ត្រីជំនាញពាក់ព័ន្ធទេ ដែលអាចឆ្លើយបាន.!!។
ជាចុងក្រោយ ប្រជាពលរដ្ឋក៏ដូចជាមហាជន..ក៏ដូចក្រុមការងាររបស់អង្គភាព(របាយការណ៍ថ្មី)សូមថ្លែងអំណរអរ.. គុណ..យ៉ាងជ្រៅជ្រៅ ចំពោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត កន្លងមកតែងតែដឹកនាំកងកម្លាំងចុះបង្ក្រាបបានបទល្មើស ការដឹកជញ្ជូនឈើ..ការកាប់ឈើ..និងការទន្ទ្រៀងដីរបស់រដ្ឋ… ហើយសង្ឃឹមថា បទល្មើស ការដឹក ឈើ.ប្រភេទអុសនេះ ទៅប្រទេសវៀតណាម ប្រាកដជា ឯកឧត្តម ចេញបទបញ្ជាឲ្យកម្លាំងដែលពាក់ព័ន្ធទាំងអស់ នឹងចុះបង្ក្រាបបានដូចមុនៗដែរ…។
អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។
ចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល..នាំសារពីថ្នាក់ដឹកនាំជូនប្រជាពលរដ្ឋ..នាំសារពីប្រជាពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំ។

បើសិនអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាព្រឹត្តិកម្ម ណាមួយ..ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៌មានយើងខ្ញុំ..រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់ របប សាព័ត៌មានកម្ពុជា៕

Comments (0)
Add Comment