គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ….
By
sothim168
on March 26, 2023
{ខេត្តត្បូងឃ្មុំ }÷ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយក្តីសុខសាន្ត ហើយគ្រប់មូលដ្ឋានភូមិស្រុកនៅទូទាំងប្រទេស ក៏ទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះ សូមមន្ត្រីរបស់គណបក្សប្រជាជនគ្រប់រូប បន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីនាំស្នាមញញឹមជូនប្រជាជនយើង។ ខ្មែររួមគ្នា ខ្មែរកាន់តែរីកចម្រើន និងអាចរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា និងសុភមង្គល។
ការបញ្ជាក់នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment