ស្នង ការរ ង នគរ បាល ខេត្ត កំពង់ ឆ្នាំ ង អំពាវ នាវ ឲ្យ ប្រ ជា ពល រដ្ឋ ចូល រួម បង្ការ ទប់ ស្កាត់ គ្រោះ អគ្គិ ភ័យ…

(កំពង់ឆ្នាំង) ៖ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកការងារបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការអំពាវនាវរបស់លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដូចនេះ ធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធានការបង្ការគ្រោះអគ្គិភ័យដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ។

លោក ឧត្តមសេនីតយ៍ត្រី លុយ ឌីណា បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារហានិភ័យ ដែលបានកើតឡើងដោយគ្រោះអគ្គិភ័យ។ក្នុងនោះនៅមុនពេលចាកចេញពីផ្ទះ ត្រូវពិនិត្យនិងបិទបារ៉ែតភ្លើង ភ្លើងជើងក្រាន ទៀនធូប ត្រូវពន្លត់ឲ្យអស់ ។ នៅតាមខ្នងផ្ទះត្រូវមានអាងឬពាងទឹក និងនៅតាមស្ថានីយ៍ប្រេងត្រូវមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីការពាបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុ ។

លោក ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ដោយសាររដូវនេះជារដូវក្តៅ ឱពុកម្តាយ ឬអាណាព្យាបាល ត្រូវណែនាំដល់កូនតូចៗ កុំឲ្យលេងភ្លើង និងមិនត្រូវបោះកន្ទុយបារី ឬកំណាត់អុសដែលមានភ្លើង ចោលផ្តេសផ្តាស់នោះឡើយ ។ ពីព្រោះកន្ទុយបារី ឬកំណាត់អុសដែលមានភ្លើង ទៅប៉ះនឹងស្លឹកឈើងាប់ វាអាចបង្ករឲ្យឆេះព្រៃ និងរាលទៅឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះបានប្រសិនបើយើងអន្តរាគមន៍មិនបានទាន់ពេលវេលាទេនោះ ៕

Comments (0)
Add Comment