គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
លោកស្រី សម ផល្លា ប្រធានមន្ទីព័ត៌មានខេត្តកំពង់ចាម បានបើកកិច្ចប្រជុំមួយ ទាក់ទិននឹងប្រធាន បទ ការទំនាក់ទំនងល្អរវាងអាជ្ញាធរ…
By
sothim168
on May 17, 2023
(ខេត្តកំពង់ចាម)៖ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រី សម ផល្លា ប្រធានមន្ទីព័ត៌មានខេត្តកំពង់ចាម បានបើកកិច្ចប្រជុំមួយ ទាក់ទិននឹងប្រធាន បទ ការទំនាក់ទំនងល្អរវាងអាជ្ញាធរនិងអ្នកសារព័ត៌មាន។
ទាក់ទិននិងការលើកយកប្រធានបទខាង លើនេះដែរ ដោយសារតែនៅនាពេលថ្មីៗនេះ មានបងប្អូនអ្នកសារព័ត៌មានយើង បានចុះផ្សាយករណីដីធ្លី នៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដែលប្រជាពលរដ្ឋបានផ្តល់ប្រភពព័ត៌មាន ពីសកម្មភាពរបស់គ្រឿងចក្ររបស់ក្រុមឈ្មួញទាំងនោះ បានចូលមកឈូសឆាយដីក្រវ៉ាត់ព្រំ រំលោភចូលដីរដ្ឋមួយចំនួនដូចជា៖ ដីបឹង ដីព្រៃលិចទឹក និងដីទួលជាដើម។ ល។
វត្តមានក្នុងបន្ទប់កិច្ចប្រជុំនោះផងដែរ មានអ្នកស្រីប្រធានមន្ទីព័ត៌មាន មន្ត្រីបំរើការក្នុងមន្ទីព័ត៌មាន និង លោក កុក គីមថុងចាងហ្វាង គេហទំព័រ សារព័ត៌មាន រស្មីនាគមាស(www.raksmeyneakmeas.com) ជំនួសមុខអោយ បងប្អូនអ្នកសារព័ត៌មានចំនួន៥ ស្ថាប័នផ្សេងគ្នា ដែលបានចុះផ្សាយចំពោះករណីដីធ្លីនោះ។
លោកស្រី សម ផល្លា ប្រធានមន្ទីព័ត៌មាន លើកឡើងថាមន្ទីព័ត៌មាន គ្មានសិទ្ធិបញ្ជារលើស្ថាប័នសារព័ត៌មានឯកជនឡើយ ប៉ុន្តែ មានសិទ្ធិ ជួយសម្របសម្រួលកិច្ចការមួយ ចំនួន នៅពេលបងប្អូនអ្នកសារព័ត៌មានយើង ចុះបេសកកម្មបុព្វហេតុចុះយកព័ត៌មាន នៅក្នុងខេត្តកំពង់ចាម ហើយជួបការលំបាកចំពោះការទំនាក់ទំនងជាមួយអាជ្ញាធរ។
ជាពិសេស មន្ទីមានសិទ្ធិជួយសម្រួលកិច្ចការមួយចំនួន និងប្រាប់ទៅអាជ្ញាធរ នៅក្នុងមូលដ្ឋាន ក៏ដូចជា ស្ថាប័នជំនាញ ដើម្បី
អោយមានការសហការគ្នាអោយបានលឿនចំពោះការផ្តល់ព័ត៌មាន ដើម្បីអោយបងប្អូន យកព័ត៌មាននោះ ឬក៏ដំណឹងនោះ យកទៅផ្សព្វផ្សាយអោយបានទាន់ពេលវេលា ក្នុងស្ថានប័នរបស់ខ្លួននីមួយៗ ក្នុងទិសដៅតែមួយ គឺការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា ការសម្រេចនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ ។
លោកស្រីប្រធានមន្ទីព័ត៌មានខេត្តកំពង់ចាម បានបន្តរទៀតថា៖ ជាទូទៅ ស្ថាប័នសារព័ត៌ មាននីមួយៗ ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មាន ហើយអ្នកប្រកបអាជីវកម្ម លើវិស័យនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ពីព្រោះថា ថ្នាក់ដឹកនាំកំពូលរបស់យើង បានចាត់ទុក អ្នកសារព័ត៌មាន គឺជាដៃគូរដែលមិនអាចខ្វះបាន និងជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ដែលទាមទារឲ្យកញ្ចក់នោះល្អស្អាត ដោយមិនមានបែកប្រេះស្រាំឡើយ ។
ដោយឡែក ក្នុងជំនួបពិភាក្សាការងារ ខាងលើនេះដែរ លោកស្រីប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានស្នើឲ្យ លោក កុក គីមថុង ចាងហ្វាង គេហទំព័រ (រស្មីនាគមាស) តំណាងអោយអ្នកសារព័ត៌មានដែលបានចុះផ្សាយ លើកឡើងនូវបញ្ហាមួយចំនួន ដែលបានកើតឡើង ដោយសារតែ ការមិនយល់ចិត្តគ្នា រវាងពួកគាត់ ជាមួយនឹងអាជ្ញាធរ ។
បើយោងទៅតាមសំដី លោក កុក គីមថុង ចាងហ្វាង សារព័ត៌មាន រស្មីនាគមាស ដែល តំណាងឲ្យអ្នកព័ត៌មាន ចំនួន ៥ស្ថាប័ន ផ្សេងៗទៀត លើកឡើងថា រឿងរាវទាំង ឡាយ គឺបានកើតឡើង ដោយសារតែ អាជ្ញាធរពុំមានការឆ្លើយតប ចំពោះសំណួររបស់លោក នៅពេលផ្ដល់ព័ត៌មានជូនអាជ្ញាធរ។
មូលហេតុទាំងនេះហើយ ដែលជាហេតុនាំអោយប្រជាពលរដ្ឋ ទទូចស្នើសុំមកក្រុមសារព័ត៌មាន របស់លោក ជួយផ្សព្វផ្សាយ ។
ទន្ទឹមនឹងនោះដែរ លោក កុក គីមថុង បានលើកឡើង៣ចំណុចធំៗ៖
ទី១/ពាក្យថា “សារព័ត៌មានជជុះ”? ផ្សាយដោយផេក ប្រតិកម្មរហ័ស របស់រដ្ឋបាលស្រុកស្រីសន្ធរ ។
ទី២/ពាកថា “កុំអោយជឿអ្នកសារព័ត៌មានពេក” លោកអ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផល កំពង់ចាម ជាអ្នកនិយាយ។
ទី៣/ពាកថា “ធ្វើអ្នកសារព័ត៌មានកុំមកកូពេក” លោក យី វណ្ណះ អភិបាលស្រុកកោះសូទិន ជាអ្នកនិយាយ។
លោកបានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ៗថា ពាក្យពេជ្រទាំងនេះ លោកមិនចង់បានអ្វីក្រៅពីការបកស្រាយរបស់អាជ្ញាធរឡើយ ។
ចុងបញ្ចប់ មុននិងបិទ កម្មវិធីប្រជុំ លោកស្រី សម ផល្លា ប្រធានមន្ទីព័ត៌មាន ពាំណាំ រាល់ហេតុផលទាំងនេះ ទៅអោយអ្នកនាំពាក្យរដ្ឋបាលខេត្ត ដើម្បី ស្វែងរកដំណោះស្រាយសមស្របណាមួយ រវាងបងប្អូនអ្នកសារព័ត៌ មានយើង ជាមួយនឹងអាជ្ញាធរ ក្នុងមូលដ្ឋាន ដើម្បី យើងចាប់ដៃគ្នា ធ្វើកិច្ចការជាមួយគ្នាបន្តរ ទៅមុខបន្តទៀត ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment