គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
រឿងលោក ឌុច ភាស់ ដល់ភាគបញ្ចប់ហើយ មានសេរីភាព វិញហើយ…នៅឡើយ រឿងគ្រឿងចក្រមិនទាន់មានចំណាត់ការ..?
By
sothim168
on May 27, 2023
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ឌុច ភាស់ បានផ្តល់ព័ត៌ ក្រុកការងារយើងអោយដឹងថា គេហៅលោកទៅព្រឹកម៉ិញនេះ..គេអត់បានសួរនាំអីទៀតទេ លោកមេភូមិព្រែករំដេង(គ) ប្រាប់លោកថា គេលែងហៅសួរនាំអីទៀតហើយ ចាប់ពីពេលនេះទៅ។
លោក ឌុច ភាស់ បន្តរទៀតថា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះមានអាជ្ញាធរចម្រុះចូលរួម រួមទាំងបុរស់ដែលអត់សូវមានសក់(ទំពែក)ដែលគេស្គាល់ថា ជាអ្នកដើរទិញដី ក៏ចូលរួមដែរ។
មហាជនសំណូមពរ ដល់សម្តេចពុក គណៈកម្មាធិការថ្នាក់ជាតិ និង អង្គភាពប្រឆាំងអំពើរពុលរលួយ ជួយត្រួតពិនិត្យ ចំពោះសាច់រឿង ការឈូសឆាយដីព្រៃរបស់រដ្ឋមួយចំនួននៅក្នុងស្រុកចំនួនពីរក្នុងខេត្តកំពង់ចាមរួមមាន៖
ទី១៖ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ទី២៖ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយយោងតាម ប្រភពប្រជាពលរដ្ឋ នាពេលកន្លងមក បានផ្តល់ប្រភពព័ត៌មានទាំងនោះ មកកាន់អង្គភាព សារព័ត៌មានយើង ដើម្បីផ្សព្វផ្សាយ ពីសកម្មភាព របស់គ្រឿងចក្រ ដែលបានចូលទៅក្រវ៉ាត់ព្រំដីរបស់ខ្លួន ដែលអៈអាងថាទិញពីពលរដ្ឋ តែដោយឡែកការធ្វើនោះ គឺបានធ្វើចូលបះពាល់ដល់ដីរដ្ឋមួយចំនួនផងដែរ។
ក្រោយពីផ្សព្វផ្សាយ អាជ្ញាធរបានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយក៏រកឃើញថាពិតជាធ្វើចូលដីរដ្ឋមែន។
ហើយរដ្ឋបាលខេត្ត ក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរ ថាពិតជាមានជនខិលខូច បានយកគ្រឿងចក្រឈូសឆាយដីរដ្ឋ ពិតប្រាកដមែន។
សូមអរគុណ! បងប្អូនដែលគាំទ្រ និងតាមដានសាច់រឿង លោក ឌុច ភាស់ ពីដើមដល់ភាគបញ្ចប់ រឿងនេះសន្មត់ថាចប់ ដោយបរិបូរណ៍ ជាចុងបញ្ចប់ សូមអរគុណ ចំពោះថាក់ដឹកនាំទាំងអស់ ដែលយកចិត្តទុកដាក់ ចំពោះការដោះស្រាយរឿងនេះ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment