ពាក់ព័ន្ធទំនាស់ដីធ្លី បួនគ្រួសារ បានលើកឡើងថា មានគេយកដីគាត់លក់.. ឥឡូវត្រូវស្នងការដ្ឋាននគរបាល ផ្នែកព្រហ្មទណ្ឌខេត្តមណ្ឌលគិរី កោះអញ្ជើញបីនាក់ឲ្យចូលបំភ្លឺ..

(ខេត្តមណ្ឌលគិរី)÷បងប្អូនប្រជាពលរដ្ឋ ជនជាតិ ដើមភាគតិច(ភ្នង) ចំនួន៤គ្រួសាររស់នៅភូមិពូលូង សង្កាត់រមណី ក្រុងសែនមនោរម្យ ដែលមានដីនៅចំណុច អូស្ពានឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
កំពុងតែមានសេចក្តីភ័យព្រួយ បារម្ភ គ្រប់បញ្ហា.. ពាក់ព័ន្ធនឹងដី ថ្នូរខ្មោចបូរាណ ជាដីព្រៃតំណម.. ដីភូមិចាស់របស់ពួកគាត់។
ដែលមានបុគ្គល ពីទៅបីនាក់កំពុង លួចលក់ដីរបស់គាត់ទៅឲ្យអ្នកមានលុយនៅឯភ្នំពេញ។បច្ចុប្បន្នកំពុងតែមានរឿងចម្រុងចម្រាស់។

ហើយមនុស្សបីនាក់ត្រូវ ត្រូវជាម្ចាស់ដី ជនជាតិ ដើមភាគតិច(ភ្នង) ត្រូវបានស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ធ្វើលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី 31 ខែឧសភាឆ្នាំ 2023 នេះ។
ក្នុងលិខិតនោះ កោះអញ្ជើញភ្លាម ឲ្យចូល បំភ្លឺ ភ្លាម)…..។

មនុស្សបីនាក់ដែលគេហៅឲ្យចូលបំភ្លឺនៅស្នងការនោះមានឈ្មោះដូចតទៅ.
១,ភ្លើង សុតឹក ភេទប្រុស។
២, ញ៉េវ ម្លឿង ភេទប្រុស។
៣, ក្រើត ទ្រី ភេទប្រុស។
បច្ចុប្បន្នក្រុមគ្រួសារអ្នកទាំងបីនាក់កំពុងតែអុជធូបសុំសេចក្តីសុខសេចក្តីចម្រើន..សូមឲ្យអ្នកទាំងបីនាក់ផុតទុកពី….. និងបានចេញពីស្នងការមកផ្ទះវិញ។ នេះជាព័ត៌មានបឋមសូមរង់ចាំតាមដានភាគបន្តទៀត…

Comments (0)
Add Comment