(ខេត្តត្បូងឃ្មុំ)÷ មហាជននិងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន តែងតែកោតសរសើរដល់កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ។ ឲ្យតែមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋឬអ្នកសារព័ត៌មានភ្លាម មន្ត្រីជំនាញពាក់ព័ន្ធចេញមកបង្ក្រាបបានបទល្មើសភ្លែត។
ជាក់ស្ដែងនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ មានរថយន្តម៉ាក lexus ពណ៌ស 400h ពាក់ស្លាកលេខភ្នំពេញ 2.AH 6173 បានដឹកបទល្មើសពីរខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ឆ្លងកាត់ ស្រុកស្នួលខេត្តក្រចេះ បានដោយរលូនក៏ប៉ុន្តែពេលចូលដល់ទឹកដីស្រុកមេមត់ខេត្តត្បូងឃ្មុំត្រូវបានបង្ក្រាបតែម្ដង។
សេចក្តីរាយការណ៍មកទៀតថាមិនមែនមានតែរថយន្តដែលបានបង្ក្រាបបានខាងលើនេះទេ..មានរថយន្តម៉ាកផ្សេងៗទៀត កំពុងតែធ្វើចរាចរណ៍លើដងផ្លូវចេញពីខេត្តមណ្ឌលគិរីឆ្លងកាត់ ខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅខេត្តព្រៃវែងនិងរាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ច ជំនាញពាក់ព័ន្ធ កំពុងតែវាស់វែងឈើនៅក្នុងរថយន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីផ្លូវច្បាប់៕