(ខេត្តមណ្ឌលគិរី)÷ លោក យូរ ប៊ុនស្រៀង ប្រធានស្នាក់ការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការនៅខេត្តមណ្ឌលគិរី។ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធកម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបឈើប្រណិតជាច្រើនម៉ែត្រគីប កាលពីយប់វេលាម៉ោង ០៨នឹង ៣០ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពបានរាយការណ៍មកថាការជំនួញឈើប្រណិត ពីជន ឧក្រិដ្ឋកម្ម បំផ្លាញព្រៃឈើលាក់មុខ ដែលរកស៊ីដឹកជញ្ជូនលើដងផ្លូវ ចំណុចនេះ..ជាយូរខែ មកហើយ។ ក៏ប៉ុន្តែ មិនមានការបង្ក្រាបទេ..ទើបតែយប់ថ្ងៃទី០៤ខែ មិថុនា ឆ្នាំ ២០២៣ នេះ..ទើប លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបាន។
ក្នុងករណីការបង្ក្រាបឈើខាងលើនេះ..មហាជនខ្លះ បានដាក់សំណួរសួរថា ÷ តើគួរឲ្យសរសើរកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ??ឬ សរសើរកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី??ឬ សរសើរកម្លាំងជំនាញរដ្ឋបាលព្រៃឈើ??។
មហាជនជាទូទៅ រីករាយសប្បាយចិត្តហើយ.សូមកោតសរសើរ ដែលកម្លាំងសមត្ថកិច្ចទាំងអស់ មានឆន្ទៈទឹកចិត្ត ដ៏មុតមាំ ក្នុងការចុះបង្ក្រាបនេះ។ ហើយពួកគាត់សង្ឃឹមថា÷ចាប់ពីពេលនេះតទៅថ្ងៃអនាគត នៅក្នុងខេត្តមណ្ឌលគិរី ប្រាកដ ជាគ្មានបទល្មើស ការកាប់ ការដឹកជញ្ជូនឈើប្រណិតប្រភេទនេះបន្តទៀតទេ។
បច្ចុប្បន្ន វត្ថុតាងឈើប្រណិតទាំងអស់នេះ ត្រូវបានកម្លាំងជំនាញ នគរបាល បានប្រគល់ជូន រដ្ឋបាលព្រៃឈើខេត្ត ហើយរដ្ឋបាលព្រៃឈើខេត្ត បានកសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់ ព្រៃឈើ។ នេះជាព័ត៌មានបឋមសូមតាមដានភាគបន្តទៀត….