គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
មេខ្លោងបំផ្លាញព្រៃធនធានធម្មជាតិរបស់រដ្ឋ រាប់ពាន់ហិចតា នៅចំណុចអូរប្រាំដំឡឹង..
By
sothim168
on June 7, 2023
ស្ទឹងត្រែងៈ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជារការឯកភាព ស្រុកបុរីអូរស្វាយសែនជ័យ បានចុះទៅធ្វើការអប់រំណែនាំ ដល់ពលរដ្ឋទាំងនោះ សារជាថ្មីទៀត តម្រូវអ្នកពាក់ព័ន្ធ ដីព្រៃខុសច្បាប់ ចាកចេញជាបន្ទាន់ បើពុំនោះទេ នឹងអនុវត្តតាមច្បាប់ ដោយមិនមានការយោគយល់ឡើយ។
ករណីកាប់រុករានព្រៃយកដីរដ្ឋ ខុសច្បាប់ រាប់រយពាន់ ហិកតា នៅចំណុចអូរប្រាំដំឡឹង ស្ថិតក្នុងច្រករបៀង អភិរក្សជីវចម្រុះ តំបន់ការពារ គ្រប់គ្រង ដោយក្រសួងបរិស្ថាននោះ ខាងតុលាការ បានចាត់វិធានការឃុំខ្លួនមេខ្លោង ម្នាក់ហើយ កាលពីកន្លងមក។ ក៏ប៉ុន្តែ ពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗ មានគ្នា រាប់រយគ្រួសារ ដែលចាញ់ឃោសនា តាមមេខ្លោងខាងលើ នៅបន្តក្រាញកាប់ទន្រ្ទាន រុករានព្រៃ យ៉ាងអនាធិបតេយ្យ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅមិនទាន់បានចាកចេញ អស់នៅឡើយទេ។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឲ្យអ្នកសារព័ត៌មានដឹង កាលពីថ្ងៃទី៥ មិថុនាថា ដីព្រៃក្នុងដែនអភិរក្សជីវៈចម្រុះ តំបន់ការពារដោយ ក្រសួងបរិស្ថាន ចំណុចអូរប្រាំដំឡឹង ស្ថិតក្នុងភូមិអន្លង់ស្វាយ និងភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ មានទំហំ រាប់រយ រាប់ពាន់ ហិកតា ត្រូវបានកាប់ទន្រ្ទាន យកធ្វើជាកម្មសិទ្ធិពីសំណាក់ ប្រជាពលរដ្ឋមកពីតាមខេត្ត ជាច្រើន ដូចជា ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី តាកែវ កណ្ដាល កំពង់ធំ ព្រៃវែង កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង ជាដើម ។ល។
កន្លងមក ក្រុមការងារជំនាញ បានចុះបង្ក្រាប និងឃាត់ខ្លួនមេខ្លោង ឈ្មោះ អិុន ភុំ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ស្ថិតក្នុង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បញ្ជូនទៅតុលាការឃុំខ្លួន ដាក់ពន្ធនាគារហើយ។
ឈ្មោះ អុិន ភុំ បានកេណ្ឌប្រជាពលរដ្ឋ រាប់រយគ្រួសារ មកកាប់រានដីព្រៃរបស់រដ្ឋ ត្រូវបានតុលាសម្រេចផ្ដន្ទាទោស តាមមាត្រា៦២ ចំណុចទី១(ថ្នាក់ទី៤) នៃច្បាប់ស្ដីពី តំបន់ការពារធនធានធម្មជាតិ ឃុំខ្លួនក្នុងពន្ធនាគារ ជាបណ្តោះសន្ន កាលពីខែមីនា ឆ្នាំ២០២៣។
លោកបានបញ្ជាក់បន្ថែមថា នៅដើមខែមិថុនា គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៥ លោកបានដឹកនាំកម្លាំងមន្ត្រីបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាព ស្រុកបូរីអូរស្វាយសែនជ័យ ចុះល្បាត និងពិនិត្យទីតាំង ដែលពលរដ្ឋបានធ្វើសកម្មភាព លួចកាប់ទន្រ្ទានដីព្រៃ និងកំពុងសាងសង់លំនៅឋាន នៅចំណុចទីតាំងខាងលើ អប់រំណែនាំឲ្យធ្វើកិច្ចសន្យាចាកចេញ ហើយបញ្ឈប់ការកាប់រានដីព្រៃរបស់រដ្ឋ បន្ដទៀត។ ជាមួយនោះ លំនៅឋានទាំងអស់ ត្រូវរុះរើចេញ។ ករណីនៅមានអ្នក បំពានច្បាប់ នឹងអនុវត្តដោយ មិនលើកលែងឡើយ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment