គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ ជា ភរិយា រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង៉ក្ដារ
By
sothim168
on June 9, 2023
(ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង៉ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលសម្រាលបានកូនភ្លោះ២នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ដោយឡែកកូនភ្លោះរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ហើយ ឯកឧត្តម បានចាត់ឲ្យអភិបាលរងខេត្ត និងប្រធានមន្ទីរចុះសួរសុខទុក្ខ និងបន្តយកចិត្តទុកដាក់ចំពោះសុខភាពរបស់ទារក។
ឯកឧត្តម និងភរិយា រួមនឹងលោកជំទាវតំណាងរាស្ត្រ ក៏បានឧបត្ថម្ភថវិកាជូនដល់ស្ត្រីសម្រាលកូននៅអគារជាមួយគ្នា និងអ្នកជំងឺមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធ។ថ្នាក់ស្រុកថ្នាក់ខេត្ត តែងតែចុះសួរសុខទុក្ខ ពលរដ្ឋដល់មូលដ្ឋានជាពិសេស នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង៕
ព័ត៌មានជាតិ
Share
Related Posts
សូមកោតសរសើរ.! ពិតជាអស្ចារ្យណាស់.! គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត ហុឺ វីរៈ ..នំក្រឡាន របស់អ្នកភូមិនៅតំបន់លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អស្ចារ្យណាស់ សូមអបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”
លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរ និងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រសសម្រួលដីមួយកន្លែងកុំអាលចាក់ដីលុបសិនសុំចរចាដោះស្រាយសិន
សកម្មភាពការងារដ៏ល្អរបស់រដ្ឋបាល ឃុំ ថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ក្នុងកិច្ចការការងារទូទៅ
សម្ដេចមហាមន្ត្រី គុយ សុផល និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្តដំណើរ ចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ..ចុះមើលប្រព័ន្ធធារាសាស្ត្រទឹក សម្រាប់ តម្រូវការរបស់បងប្អូនធ្វើស្រែ
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ជាមួយឯកឧត្តម គុយ សុផល ទេសរដ្ឋ មន្ត្រីរដ្ឋមន្ត្រីបរមរាជវាំង ចុះចែកបាន សម្គាល់ម្ចាស់អចលនវត្ថុនិងសំណេះសំណាលជាមួយពលរដ្ឋ ១២៨៨គ្រួសារ..
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
Comments
(0)
Add Comment