………………………………………
{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដែលមានលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុក បានរៀបចំ ស្វាគមន៍ទទួលឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅវិហារស្វាយផ្អែមឥស្លាម ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារចុះជួយឃុំស្វាយ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងទាំងបីប្រភេទ សប្បុរសជនជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានចំនួនសរុប៦៧០នាក់ ស្រី២៥០នាក់ ។
សូមបញ្ជាក់ផងដែរថា ក្រោយពីចាប់កម្មវិធី បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម បានលើកឡើងថា ពេញចិត្តខ្លាំងណាស់ចំពោះអាជ្ញាធរស្រុកសាមគ្គីមានជ័យ។ ដែលរៀបចំ កម្មវិធីនេះ ពោរពេញទៅដោយបែបសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់បានល្អ។ ហើយមន្ត្រីអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្ត និងថ្នាក់ដឹកនាំ ថ្នាក់កណ្ដាល។ មានទឹកចិត្តរីករាយសំណេះសំណាល។ប្រៀបបានដូចជាបងប្អូនបង្កើត មិនប្រកាន់ វណ្ណៈ ឋានៈតូចឬឋានៈធំ។
ហើយបងប្អូនប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មានយើងថា ពួកគាត់ស្រឡាញ់សន្តិភាពដូចសព្វថ្ងៃណាស់។ហើយគាត់ប្ដេជ្ញា និងរក្សាសុខសុវត្ថិភាព សន្តិភាព ឱ្យបានបន្តទៀត។ហើយពួកគាត់នឹងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាទេដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើនសម្បូរសប្បាយដូចសព្វថ្ងៃ៕