ភ្នំពេញ : លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា ៖ “ខ្ញុំសង្ឃឹមថាតាមរយៈការប្រកួតបាល់ទាត់នៅពេលនេះ នឹងធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលជាស្ពានមួយជួយឱ្យមានសាមគ្គីជាតិ និងជាចលករនាំឱ្យកីឡាជាតិយើង កាន់តែមានការរីកចម្រើនបន្តបន្ទាប់”។
ការថ្លែងបញ្ជាក់នេះរបស់លោកស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។