{ខេត្តកំពង់ឆ្នាំង}÷ ការផ្ដល់កម្លាំងចិត្ត..ការលើកទឹកចិត្ត..ការដឹងគុណ.. ពាក្យចាស់លោកពោលថា ផឹកទឹក ឲ្យនឹកដល់ប្រភព..ជ្រកម្លប់ ឲ្យនឹកដល់អ្នកដាំ…។
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និង និងលោកជំទាវ ជាភរិយា រួមជាមួយលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរកិច្ចការនារីខេត្ត បានសួរសុខទុក្ខឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ សូមជូនពរឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឆាប់បានជាសះស្បើយ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមិនមែនតែលើកទីមួយទេ..រូបភាពបែបនេះគឺ ឯកឧត្តម និង ក្រុមការងារខេត្តតែងតែចុះសួរសុខទុក្ខ មន្ត្រីរាជការ ដែលចូលនិវត្តន៍ និងចាស់ជរាជា ខ្វះខាត នៅក្នុងខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ឆ្នាំងប៉ុន្មាន ជាង ពី ឆ្នាំចុងក្រោយនេះ… មានការរីកចម្រើនយ៉ាងខ្លាំង…។ បើរឿងសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ គឺបានល្អ …មានការកោតសរសើរពីបងប្អូនប្រជាពលរដ្ឋ។
និយាយឱ្យចំ…មម្ត្រីរាជការគ្រប់ជាន់ថ្នាក់. ពីថ្នាក់ឃុំ..រហូតដល់ថ្នាក់ខេត្ត ..មានការគោរពស្រឡាញ់គ្នា..គោរព បទបញ្ជាផ្ទៃ ក្នុង បានល្អ..រួបរួមគ្នាអភិវឌ្ឍន៍ខេត្ត បានល្អ៕