(ស្រុកកំពង់ត្រឡាច)៖ ទោះជាយ៉ាងណា រដ្ឋបាលស្រុកកំពង់តាឡាច ទទួលការណែនាំពីថ្នាក់លើ និងសុំចិត្តបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ដល់អាជ្ញាធរក្នុងការចុះរៀបចំ ទប់ស្កាត់ និងដាក់ផែនការជំនួបចំនួន ៦ ចំណុចខាងក្រោម។
នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកបានដឹកនាំក្រុមការងារស្រុកអមដំណើរ ឯកឧត្តម ពេជ្រ កែវមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យទីតាំងដីទំនាស់នៅចំណុចទំនប់អាងទឹកមុខផ្ទះស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លទ្ធផល :
១. កំណត់ផ្ទៃបឹង(អាង)មានទំហំជាង ៣១ ហិតតា។
២.ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផងពីមុនមក ត្រូវបញ្ឈប់ការអាស្រ័យផលលើដីនេះចាប់ពីពេលនេះតទៅ។
៣.ក្នុងករណីមានប្រជាពលរដ្ឋណាមិនសុខចិត្តត្រូវធ្វើការតវ៉ាតាមផ្លូវតុលាការ
៤.លោក អភិបាលស្រុក ត្រូវកោះអញ្ជើញប្រជាពលរដ្ឋដែលបានប្រើប្រាស់ក្នុងផ្ទៃបឹងទំហំជាង ៣១ ហិតតានេះ មកធ្វើកិច្ចសន្យាបញ្ឈប់ការអាស្រ័យផលប្រគល់ដីជូនរដ្ឋវិញ។
៥.អាជ្ញាធរឃុំត្រូវបើកប្រឡាយទឹក ដែលបានបិទនាពេលកន្លងមក។
៦.លោកមេឃុំ ត្រូវរាយការណ៍ជូនលោកអភិបាលស្រុក ជាបន្ទាន់ បើមានករណីមិនប្រក្រតីកើតឡើង។
អ្នកសង្កេតការណ៍ និងអ្នកវិភាគ ពាក់ព័ន្ធនិងប្រជាពលរដ្ឋតែងតែអាស្រ័យផលនៅក្នុងបឹងរបស់រដ្ឋ បានលើកឡើងប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា អ្វីដែលអាជ្ញាធរ បានចុះអនុវត្ត និងមានវិធានការ គ្រប់ចំណុចខាងលើ គឺជាយុទ្ធសាស្ត្រមួយ ដ៏ល្អ លើកស្ទួយសេដ្ឋកិច្ចជាតិ គឺជាយុទ្ធសាស្ត្រមួយ ដ៏ល្អបំផុត សម្រាប់ សេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគត។
គោលនយោបាយរបស់ថ្នាក់ដឹកនាំ ការដកដីបឹងពីប្រជាពលរដ្ឋ ដែលអាស្រ័យផលកន្លងមក យកមកគ្រប់គ្រងគឺដើម្បីផលប្រយោជន៍រួម..ដើម្បីឲ្យបឹង ទាំងអស់នេះ អាចទុកជាកន្លែងត្រីពងកូន សម្រាប់ផ្គត់ផ្គង់ទឹក សម្រាប់ជីវៈចម្រុះ សម្រាប់ជីវភាព រួមដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ជាចុងក្រោយ មតិដែលអង្គភាពសារព័ត៌មាន ទទួលបានគឺមានការគាំទ្រចំពោះអាជ្ញាធរស្រុកកំពង់តាច៕