(កំពង់ឆ្នាំង): ឱ្យតែឃើញឯកឧត្តម សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំងទៅដល់ទីណា ប្រជាពលរដ្ឋតែងតែ រីករាយសប្បាយចិត្តធ្វើទឹកមុខញញឹម ដោយស្រស់ប្រិមប្រិយ ឯកឧត្តម ជាតារាក្នុងបេះដូងរបស់ពួកគាត់ជាប្រចាំ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុកកំពង់លែង រួមដំណើរមានក្រុមការងារ វ៉ែន ឈុនហាក់ អនុប្រធានក្រុមការងារ លោក អេង ស្រស់វណ្ណ: អនុប្រធានក្រុមកាងារគណបក្សស្រុក ប្រធានគណបក្សឃុំ សមាជិកសមាជិការ ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ចំនួន ៣៦៨ គ្រួសារ ស្ថិតក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សាន់ យូ បានថ្លែងថាៈ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណ
បក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ជាពិសេសធានាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុខសន្តិភាព ជូនប្រជាពលរដ្ឋបានល្អ ។
ឯកឧត្តម បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ រៀបចំឯកសារអោយបានគ្រប់គ្រាន់តាមការកំណត់របស់គ.ជ.ប អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាអោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានសញ្ញាសំគាល់គឺរូបទេវតាបាចផ្កា ដើម្បីធានាបានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកវត្ថុអនុស្សាវរីយ ផ្តល់ជូនដល់ប្រជាពលរដ្ឋ៣៦៨គ្រួសារ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ១០.០០០ រៀល ។
ហើយសកម្មភាព និងរូបភាពបែបនេះ មិនមែនជាលើកទីមួយទេ..ជាច្រើនលើក ច្រើនទីកន្លែង ដែលជា អភិបាលរង ក្នុងបេះដូងរបស់ប្រជាពលរដ្ឋ៕