ប្រជាពលរដ្ឋមួយគ្រួសារមានសមាជិក៤នាក់ត្រូវបានទទួលអំណោយពី របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធាន បក្សខេត្ត តាមរយៈ លោក សុត ធីម សកម្មជនយុវជនគណបក្ស…

(ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ខ្ញុំបាទ សុត ធីម ប្រធានសកម្មជនយុវជនគណបក្សប្រជាជន ស្រុកកំពង់ត្រឡាច បានដឹកនាំក្រុមការងារ យកអំណោយ ដំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានសគណបក្សប្រជាជនកម្ពុជាខេត្ត។
បានចែកជូនដល់ពលរដ្ឋក្រីក្រមួយគ្រួសារ មានសមាជិក៤ នាក់ ប្ដីឈ្មោះ សុតរី/ប្រពន្ធ ឈ្មោះ ប៉ែន ផល្លា រស់នៅភូមិគរ /ឃុំថ្មឥដ្ឋ /ស្រុកកំពង់ត្រឡាច/ខេត្តកំពង់ឆ្នាំង។

អង្ករ បេ /ទឹកសុីអ៊ីវ ១,យួរ /ទឹកត្រី១,យួរ/ត្រីខ១,យួរ / ប៊ីចេងមួយគីឡូ/ស្ករសមួយគីឡូ/។
ថ្វីត្បិតអំណោយនេះបន្តិចបន្តួចក៏ពិតមែនក៏ប៉ុន្តែអាច បន្ធូរការលំបាករបស់គាត់បានមួយគ្រាដែរ។
បច្ចុប្បន្នក្រុមសកម្មជនយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងតែងតែចុះ ជួបជាមួយបងប្អូនប្រជាពលរដ្ឋ។តែងតែធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំជុំវិញខេត្ត។ដើម្បីរាយការណ៍ពីការខ្វះខាតឬពលរដ្ឋក្រីក្រជួបទុក្ខលំបាក ក្រុមសកម្មជនតែងតែឆ្លើយតបជាមួយក្រុមជនអនាមឹកដែលសរសេរបង្ហោះនៅក្នុង facebook មូលបង្កាច់បង្ខូចកិត្តិយស ជាតិកិត្តិយសថ្នាក់ដឹកនាំនៅក្នុងខេត្ត។ហើយក្រុមប្រចាំជនតែងតែឆ្លើយតបភ្លាមៗជាមួយនឹងក្រុមសារព័ត៌មានក្លែងក្លាយ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ឯកឧត្តម តែងតែ ផ្តាំផ្ញើរ ដល់ក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៅតាមស្រុកនីមួយៗ ឲ្យមើលពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ។មើលតើមានប្រជាពលរដ្ឋណាដែលជួបទុក្ខលំបាក..ក្រីក្រ ហើយត្រូវរាយការណ៍ ជូន ឯកឧត្តមភ្លាម ឯកឧត្តម តែងតែ ឲ្យក្រុមការងារ ឬ ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ អង្ករនិងថវិកាជូនដល់ពលរដ្ឋនោះភ្លាម៕

Comments (0)
Add Comment