គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
By
sothim168
on July 11, 2023
សមត្ថកិច្ច
គ្រប់ជាន់ថ្នាក់កំពុងតាមចាប់(អា ក្របី) បងធំប្រចាំខេត្តមណ្ឌលគិរី ដែលបាញ់រះឲ្យស្ត្រីម្នាក់រងរបួសធ្ងន់….
(ខេត្តមណ្ឌលគិរី )÷សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងអាជ្ញាធរខេត្តមណ្ឌលគិរី កំពុងតាមច្បាប់ជនសង្ស័យម្នាក់ដែលជាខ្មាន់កាំភ្លើងមានរហ័សនាម «ក្របី» ក្នុងករណីបាញ់រះលើស្ដ្រីម្នាក់ឈ្មោះ ចន សុវណ្ណណេត ត្រូវចំសួតបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមសេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងនាថ្ងៃទី៩ កក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានបើករថយន្តចំនួន១គ្រឿងចេញពីក្លឹប ដោយមានមនុស្សមួយចំនួនរួមដំណើរ លុះបើកដល់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនសង្ស័យក៏បានយកកាំភ្លើងបាញ់តាមបង្អួចរថយន្តមកក្រៅចំនួន៣គ្រាប់ រួចងាកមកក្រោយសម្លឹងមើល ឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់មកលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំសួតរងរបួសធ្ងន់រួចគេចខ្លួនបាត់។
ក្រោយកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះទៅកន្លែងកើតហេតុ ត្រួតពិនិត្យ និងបញ្ចូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរ។ ហើយសមត្ថកិច្ចបានស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗក្នុងបទល្មើសជាក់ស្តែង និងស្នើសុំចេញដីកាបញ្ជាឱ្យជនសង្ស័យចូលខ្លួនដើម្បីមកសាកសួរតាមនីតិវិធីច្បាប់។ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យចូលខ្លួនតាមការស្នើសុំ និងទទួលសំណុំរឿងពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ថា បច្ចុប្បន្ន តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតជាមួយជនរងគ្រោះ និងធ្វើការយ៉ាងម៉ត់ចត់ជាមួយកម្លាំងមានសមត្ថកិច្ច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដែលជាមេធាវីការពារឱ្យដើមបណ្ដឹង ដើម្បីឈានដល់ការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ជូនជនរងគ្រោះឱ្យឆាប់រហ័ស៕
ព័ត៌មានជាតិ
Share
Related Posts
ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ
លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត..
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..!
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ…
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ…
Comments
(0)
Add Comment