រថយន្តដឹកដីក្រុមរបស់ (ហ៊ា. ផល)និង( ហ៊ា. សែន )កំពុងធ្វើព្យុះធ្វើភ្លៀង.. ដឹកអាចម៍ដីលើផ្លូវជាតិ មិនគោរពច្បាប់នៅក្នុងស្រុកបាធាយ..

{ខេត្តកំពង់ចាម}÷ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តពង់ចាម មកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ឲ្យចុះទៅផ្ដិតយករូបភាពផ្សព្វផ្សាយ ពាក់ព័ន្ធនឹងករណីរថយន្តដឹកដី បង្ករភាពអាណាធិបតេយ្យ លើដងផ្លូវជាតិផ្លូវក្រាលកៅស៊ូ។
ហើយក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំបានទៅដល់ឃើញជាក់ស្ដែងដូចអ្វីដែលប្រជាពលរដ្ឋរាយការណ៍មកថាមានក្រុមរថយន្តដឹកដីអាណាធិបតេយ្យ ដឹកដីមិនបានគ្របឲ្យបានត្រឹមត្រូវ មិនបានលាងកង់ឲ្យស្អាតមុននឹងឡើងលើផ្លូវក្រាលកៅស៊ូ ពិតប្រាកដមែន។

រណ្ដៅដីស្ថិតនៅក្នុងភូមិចុង ឃុំ សំបូរស្រុកបាធាយ ខេត្តកំពង់ចាម ថៅកែមានឈ្មោះ ហ៊ាផល និងហ៊ា សែន រថយន្តប្រហែល៣០គ្រឿងទៅ៥០គ្រឿង។
ពលរដ្ឋបន្តលើកឡើងទៀតថា រថយន្តបើកលឿនៗ ដឹកដីនេះមិនគ្របឲ្យបានត្រឹមត្រូវមុននឹង ឡើងលើផ្លូវជាតិ មិនបានបាញ់ទឹកលាងសម្អាតកង់រថយន្ត ឱ្យស្អាតមុននឹងឡើងលើផ្លូវជាតិ។

ករណីទាំងអស់នេះតើលោកអភិបាលស្រុកបាធាយ មានបានទទួលដំណឹងព័ត៌មាននេះពិតប្រាកដដែរឬទេ??
ហើយមានបាន ណែនាំដល់ក្រុមឈ្មួញទាំងអស់នេះឲ្យគោរពច្បាប់ការបើកបរដឹកជញ្ជូនអាចម៍ដីលើដងផ្លូវជាតិដែរឬទេ??

ហើយលោកមានបានធ្វើរបាយការណ៍គោរពជូនទៅរដ្ឋបាលខេត្តកំពង់ចាម ដែរឬទេ??។
មហាជនដាក់សំណួរសួរថា តើរណ្ដៅដី និងអាជីវកម្មកកាយអាចម៍ដីលក់នេះ មានបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីជំនាញ ខេត្ត ឬ ក្រសួង ឲ្យបានច្បាស់លាស់ដែរឬទេ??ហើយនិងបានបង់ស៊ុយសារជូនរដ្ឋដែរឬទេ??។
តែបើបានសុំច្បាប់ទម្លាប់ត្រឹមត្រូវហើយនោះហេតុអ្វីក៏ការបើកបរដឹកជញ្ជូនលើផ្លូវជាតិមិនត្រូវនឹងស្តង់ដារដូច្នេះអញ្ចឹង???។

ក្នុងករណីភាពអាណាធិបតេយ្យពីក្រុមឈ្មួញដឹកដីទាំងអស់នេះ សូមគោរពជូនទៅ ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធណាមួយ ចុះត្រួតពិនិត្យ មើលថែមទៀតផងទាន..!! ជៀសវៀង មានការលើកឡើងពីពលរដ្ឋថា អាជ្ញាធរស្រុក ខេត្តមិនអើពើ មិនមានដំណោះស្រាយ មិនមានវិធីសាស្ត្រ ទប់ស្កាត់ ឬ ណែនាំដល់ក្រុមឈ្មួញដឹកដីនេះ៕នៅមាន ភាគបន្ត….

Comments (0)
Add Comment