គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ចេញអធិបញ្ជាឱ្យ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់
By
sothim168
on September 8, 2023
ភ្នំពេញ : យុត្តិធម៌ត្រូវតែមាន… រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជម្រាបមក
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ការធ្វើអធិបញ្ហាដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោក និងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ឹមយូ ហៅ ចន្ទរះ។
យោង ៖ មាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកព្រះរាជអាជ្ញា ជ្រាបថា ផ្អែកតាមអង្គហេតុ ដែលទទួលបាន, ឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ ភេទស្រី អាយុ ៣៨ឆ្នាំ បានចេញមូលប្បទានបត្រមួយចំនួន រួម មាន មូលប្បទានបត្រលេខ ២០៧៦៤៦ ចុះថ្ងៃទី២២-០៤-២០២៣ មានទឹកប្រាក់ចំនួន ៦៥ ៨១៥ ដុល្លារ អាមេរិក និងមូលប្បទានបត្រលេខ ២០៧៦៤៥ ចុះថ្ងៃទី ២៤-០៤-២០២៣ មានទឹកប្រាក់ចំនួន ៥២ ៦០០ ដុល្លារ អាមេរិក និងមូលប្បទានបត្រលេខ ២០៧៦០៤ ចុះថ្ងៃទី ១៣-០៨-២០២៣: មានទឹកប្រាក់ចំនួន ១១៥ ៥០០ ដុល្លារអាម៉េរិក ដើម្បីទូទាត់សងប្រាក់ទៅឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា។ នៅពេល ដល់ថ្ងៃកំណត់បើកប្រាក់ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា បានយកមូលប្បទានបត នោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្តែខាងធនាគារបានបញ្ជាក់ថាមូលប្បទានបត្រខាងលើមិនមានសាច់ប្រាក់នៅក្នុង គណនីនោះទេ។ ចំពោះករណីនេះ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន ឈ្មោះ ញិល សុភា បានដាក់ពាក្យប្ដឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៣១ ចុះថ្ងៃទី ១៥-០៦-២០២៣, សំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៣៤ ចុះថ្ងៃទី ២៣-០៨-២០២៣ និងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៨៩៤ ចុះថ្ងៃទី ០៣-០៩-២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ សូមចេញអធិបញ្ជាឱ្យ លោកព្រះរាជអាជ្ញា ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន ដើម្បីធានាថា ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ នៅក្នុងករណីនេះ ត្រូវបានការពារដោយត្រឹមត្រូវ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment