គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បាន មានប្រសាសន៍ថា រាល់ដង ធ្លាប់តែ នៅក្រោយ ឆាក រៀបចំ ឱ្យ តែ សម្តេច តេជោ តែ ថ្ងៃ នេះ ឡើង វេទិកា មុខ ប្រជាពលរដ្ឋ ជាង ២ ពាន់ នាក់
By
sothim168
on September 25, 2023
(ភ្នំពេញ)នៅ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ វេលា ម៉ោង ៤៖០០ នាទី ព្រឹក នៅ កម្ពុជា សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង លោកជំទាវ បណ្ឌិត ពេ ជ ចន្ទ មុន្នី ហ៊ុន ម៉ា ណែ ត បាន អញ្ជើញ ជួប សំណេះសំណាល ជាមួយ បងប្អូន សហគមន៍ ខ្មែរ នៅ សហរដ្ឋអាមេរិក និង កាណាដា នៅ ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ២៥០០ នាក់ ។
ជា កិច្ច ចាប់ផ្ដើម សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែង ដោយ ក្តី រីករាយ ដែល បាន ជួប ជាមួយ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ដែល រស់ នៅ អាមេរិក និង កាណាដា ។ ហើយក៏ បាន ថ្លែងអំណរគុណ ដល់ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ទាំងអស់ ដែល ឆ្លៀត ពេល យ៉ាង ម មាម ញឹក ក្នុង ការអញ្ជើញ មក គាំទ្រ និង អបអរសាទរ សម្ដេច នាពេលនេះ ។
សម្តេច ធិបតី បាន មានប្រសាសន៍ថា រាល់ដង ធ្លាប់តែ នៅក្រោយ ឆាក រៀបចំ ឱ្យ តែ សម្តេច តេជោ តែ ថ្ងៃ នេះ ឡើង វេទិកា មុខ ប្រជាពលរដ្ឋ ជាង ២ ពាន់ នាក់ ។
សម្តេច ធិបតី បាន បន្តថា ការ ស្កាត់ ជួបជុំគ្នា នៅ អាមេរិក ពេលនេះ គឺជា ការបង្ហាញឱ្យឃើញ ពី សាមគ្គី រវាង ខ្មែរ និង ខ្មែរ ។
ហើយ ឆ្លៀត នៅក្នុង ឱកាស នេះ សម្តេច ធិបតី ក៏ បាន នាំយក ការ ផ្តាំផ្ញើ នឹករលឹក និង សួរសុខទុក្ខ ពី សម្តេច តេជោ ជូន ចំពោះ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ យើង ទាំងអស់គ្នា ដែល រស់ នៅ ក្រៅប្រទេស ។ សម្តេច តេជោ តែងតែ នឹករលឹក និង គិតគូរ ប្រជាពលរដ្ឋ គ្រប់ ទីកន្លែង ។
សម្តេច ធិបតី នាយករដ្ឋមន្ត្រី បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ថ្មី អត់ ចាំ រយៈពេល ១០០ ថ្ងៃ គឺ ចាប់ផ្តើម បម្រើ រាជរដ្ឋាភិបាល សស្រាក់សស្រាំ តាំងពីរ ថ្ងៃ ទី ១ មកម្ល៉េះ ។ កាលពី ថ្ងៃទី ២២ សីហា ជា សារ ចាប់ផ្តើម រាជរដ្ឋាភិបាល បង្ហាញ ពី គោលនយោបាយ បម្រើ ជាតិ ។ ថ្ងៃទី ២២ ខែ កញ្ញា រយៈពេល មួយ ខែ នៃ ការ កាន់អំណាច សម្តេច ធិបតី ស្ថិតនៅ ក្នុង មហាសន្និបាត អង្គការសហប្រជាជាតិ នា ទីក្រុង ញ៉ូ យ៉ ក សហរដ្ឋអាមេរិក តំណាង ឲ្យ កម្ពុជា ថ្លែង សារ នយោបាយ របស់ កម្ពុ ជា ទៅកាន់ ពិភពលោក ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន មានប្រសាសន៍ ទៀតថា ដំណើរ ចេញ ក្រៅប្រទេស របស់ សម្តេច មា ន បេសកកម្ម ចំនួន ៣ រួមមាន ៖ ការងារ ការទូត នយោបាយ និង សេដ្ឋកិច្ច ។ វត្តមាន របស់ សម្តេច នៅ អង្គការសហប្រជាជាតិ គេ អត់ មាន ចាត់ទុក សម្តេច ជា នាយករដ្ឋមន្ត្រី ខុសច្បាប់ ឬ ជា ប្រទេស កម្រិត ពីរ នោះទេ គឺ ស្មើ សិទ្ធិ ស្មើមុខ ស្មើមុខ ជាមួយ ប្រទេស ជា សមាជិក ដទៃ ទៀត ដែរ ។
ជំហរ របស់ កម្ពុជា នៅ អង្គការ សហប្រជាជាតិ គឺ ចង់ឱ្យ ពិភពលោក មាន សុខសន្តិភាព ព្រោះ បើ ពិភពលោក មិនមាន សុខសន្តិភាព កម្ពុជា ក៏ មាន បញ្ហា ដូចគ្នា ដែរ ។
សម្តេច ធិបតី បាន មានប្រសាសន៍ បន្ត ទៀត ថា ការប្រឹងប្រែង រក ទីផ្សារ ក្រៅ ប្រទេស មិនមែន ដើម្បី ប្រយោជន៍ សម្តេច នោះទេ គឺ ដើម្បី ប្រជាពលរដ្ឋ និង ដើម្បី សេដ្ឋកិច្ច ជាតិ ទាំងអស់គ្នា ។ ជាក់ស្តែង តាមរយៈ វេទិកា ធុរកិច្ច អាមេរិក – កម្ពុជា សម្តេច រំពឹងថា នឹង មាន ការវិនិយោគ ពី អាមេរិក នៅ កម្ពុជា ថែម ទៀត ។ សម្តេច ធិបតី បាន មានប្រសាសន៍ថា បើ អង្គការសហប្រជាជាតិ មិន ទទួលស្គាល់ រាជរដ្ឋាភិបាល គេ មិន ឱ្យ សម្តេច ឡើង ថ្លែង នៅ អង្គការ សហប្រជាជាតិ នោះឡើយ ហើយ អង្គការ សហប្រជាជាតិ ក៏ មិន ឧទ្ទេសនាម សម្តេច ជា នាយករដ្ឋមន្ត្រី កម្ពុជា ដែរ ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែងថា មកដល់ពេលនេះ មាន មេដឹកនាំ ប្រទេស ជា មិត្ត រហូតដល់ ទៅ ប្រមាណ ៥៩ ប្រទេស បាន ផ្ញើ សារ អបអរសាទរ សម្តេច ឡើង កាន់តំណែង ជា នាយករដ្ឋមន្ត្រី ។
ក្នុងឱកាស សំណេះសំណាល នេះ សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន មានប្រសាសន៍ថា ការជួប ជាមួយ អនុ រដ្ឋមន្ត្រីការបរទេស ស្តីទី របស់ អាមេរិក គឺ ដើម្បី ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ។ សម្តេច បាន ចោទសួរ ទៅ ក្រុមប្រឆាំង តើ យល់ យ៉ាង ណា នៅពេល អាមេរិក ផ្តល់ ជំនួយ អភិវឌ្ឍន៍ ១៨ លាន ដុល្លារ មក កម្ពុជា ឡើងវិញ ? ។ សម្តេច ធិបតី បាន ថ្លែងថា ជំហរ របស់ រាជរដ្ឋាភិបាល គឺ ដើម្បី ជាតិ និង ប្រជាជន ។
សម្ដេចនាយក រដ្ឋមន្ត្រី បាន រំលឹក ទៀតថា ចំនួន ពលរដ្ឋ ជាង ៨ លាន ២ សែន នាក់ ដែល ចេញ ទៅ បោះឆ្នោត គឺ បាន បង្ហាញ ភាពត្រឹមត្រូវ និង ភាពស្របច្បាប់ នៃ ការបង្កើត រាជរដ្ឋាភិបាល នៅ កម្ពុជា ។ ចំនួន ពលរដ្ឋ ច្រើន លើសលប់ ចេញ ទៅ បោះឆ្នោត គឺ បាន បង្ហាញថា ពលរដ្ឋ ត្រូវការ ដំណើរ ប្រជាធិបតេយ្យ មិន ត្រូវការ សង្គ្រាម នោះ ឡើយ ព្រោះ កម្ពុជា បាន ឆ្អែតឆ្អន់ នឹង សង្គ្រាម អស់ហើយ ។ ពលរដ្ឋ ខ្មែរ ភាគច្រើន ដែល ធ្លាក់ ខ្លួន ដល់ អាមេរិក គឺ ដោយ តែ ដោយសារ តែ សង្គ្រាម ។
ទាក់ទង ទៅនឹង កិច្ច ការ បន្ត អភិវឌ្ឍន៍ ប្រទេសជាតិ សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែងថា ចន្លោះ ខែវិច្ឆិកា និង ខែធ្នូ សម្តេច នឹង អញ្ជើញ សម្ពោធ ព្រលានយន្តហោះ នៅ សៀមរាប ដែល ជា ព្រលានយន្តហោះ ថ្មី ដែល នឹង រួមចំណែក ទាក់ទាញ វិស័យ ទេសចរណ៍ បន្ថែមទៀត នាពេលខាងមុខ ហើយ នៅ ដើមឆ្នាំ ២០២៤ សម្តេច នឹង អញ្ជើញ សម្ពោធ ព្រលានយន្តហោះ ថ្មី នៅ ក្រុង តាខ្មៅ ផងដែរ ។
សម្តេច ធិបតី បាន មានប្រសាសន៍ រំលឹកថា ការបោះឆ្នោត មុនៗ ពលរដ្ឋ ភ័យ នាំគ្នា ដក លុយ ពី ធនាគារ ប៉ុន្តែ បោះឆ្នោត ឆ្នាំ ២០២៣ ពលរដ្ឋ អត់ ភ័យ បោះឆ្នោត ហើយ នាំគ្នា ចេញ ទៅ លេង ព្រះសីហនុ និង បណ្ដា តំបន់ ទេសចរណ៍ ផ្សេងៗ ឡើង ស្ទះផ្លូវ តែម្ដង ដែល នេះ បញ្ជាក់ អំពី ភាពសប្បាយ រីករាយ ភាព ពេញចិត្ត និង អ្វី ដែល កម្ពុជា មាន សុខ សន្តិភាព ពេញ ផ្ទៃ ប្រទេស ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត ក៏ បាន ពន្យល់ រឿង គេ ចោទ ថា សម្តេច បោក ពលរដ្ឋ មុន បោះឆ្នោត ដាក់ បេក្ខភាព សម្តេច តេជោ ក្រោយ បោះឆ្នោត បែរ ជា សម្តេច ធិបតី ឡើង ដឹកនាំ ប្រទេស ។
សម្តេច ធិបតី បាន ថ្លែងថា បេក្ខភាព របស់ សម្តេច ជា នាយករដ្ឋមន្ត្រី បន្តវេន ត្រូវបាន បង្ហាញ តាំងពី មុន ពេល បោះឆ្នោត ។
លទ្ធផល ឆ្នោត បានបង្ហាញ ថា ពលរដ្ឋ ពេញចិត្ត ការដឹកនាំ សម្តេច ហើយ ក៏ ពេញចិត្ត ចំពោះ អ្នក បន្តវេន ផងដែរ ។ សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែង តប ទៅ អ្នក នយោបាយ នៅ បារាំង ថា សម្តេច មិន មែន ក្មេង មិន ទាន់ ជ្រុះ ពន្លី ពី ក្បាល នោះ ទេ សក់ស្កូវ អស់ហើយ ហើយ សម្តេច ក៏ បង ប្រធានាធិបតី បារាំង ផងដែរ ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែងថា សម្តេច កំពុង សិក្សា គោលនយោបាយ ផ្តល់ អាហារូបត្ថម្ភ ដល់ កូន ខ្មែរ ពី មត្តេយ្យសិក្សា ។ នៅ កម្ពុជា បច្ចុប្បន្ន មិនមែន ធ្វើ តែ ការងារ កាត់ដេរ នោះទេ គឺ អាច ធ្វើ ការងារ ខាង ពេជ្រ សឡា ដំឡើង រថយន្ត និង ដំឡើង គ្រឿង បង្គំ អេឡិចត្រូនិក ផងដែរ ។ ពីមុន នៅ អាមេរិក មាន តែ ផលិតផល ដែល ផលិត ពី ប្រទេស ថៃ និង ប្រទេស ផ្សេងៗ តែ បច្ចុប្បន្ន ក៏ មាន ផលិតផល ផលិត ពី ខ្មែរលើ ទីផ្សារ អាមេរិក ផងដែរ ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែងថា រាជរដ្ឋាភិបាល នឹង ប្រឹងប្រែង រុញឱ្យ អត្រា ភាពក្រីក្រ ធ្លាក់ចុះ បន្តទៀត ។ សម្ដេច ក៏ បាន ពន្យល់ ខ្មែរ នៅ អាមេរិក ពី នយោបាយ កាត់បន្ថយ ភាពក្រីក្រ នៅ កម្ពុជា ។ ឆ្នាំ ១៩៩៧ កម្ពុជា មាន អត្រា ភាពក្រីក្រ ប្រមាណ ៥៤ ភាគរយ ពោល ១០០ នាក់ ៥៤ នាក់ ។ បច្ចុប្បន្ន អត្រា ភាពក្រីក្រ មានតែ ១៧ ភាគរយ ។
កម្ពុជា នៅតែ បន្ត មហិច្ឆតា ប្រែក្លាយ ជា ប្រទេស មាន ចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០ ។ កម្ពុជា មិន ទុក ពលរដ្ឋ ក្រីក្រ ចោល នោះឡើយ ក្នុងនោះ រាជរដ្ឋាភិបាល បាន ផ្តល់ បណ្ណ ក្រីក្រ ជូន ពលរដ្ឋ មាន ជីវភាព ខ្វះខាត ដើម្បី សម្រាល ការលំបាក របស់ ពួកគាត់ ។ ដរាបណា បក្ស ប្រជាជន កម្ពុជា បន្ត ដឹកនាំ ប្រទេស គឺ មិន យកពន្ធ ដីស្រែ ចម្កា របស់ កសិករ នោះឡើយ ។
រាជរដ្ឋាភិបាល កំពុង សិក្សា ដាក់ ឱ្យមាន កម្មវិធី គាំពារ ផ្នែក សុខភាព ដល់ សមាជិក គ្រួសារ កម្មករ និយោជិត ដោយ តម្រូវឱ្យ បង់ ថវិកា ប្រមាណ ១ ម៉ឺន ៦ ពាន់ រៀល ក្នុង មួយ ខែ ។ រាជរដ្ឋាភិបាល ក៏ បាន ត្រៀម ថវិកា ១០០ លាន ដុល្លារ ធានា តម្លៃ កសិផល របស់ ប្រជាកសិករ ផង ដែរ ។ ដល់ ដំណាច់ឆ្នាំ ២០២៣ យើង នឹង ជ្រើសរើស មន្ត្រី បង្គោល ផ្នែក កសិកម្ម ២៥០ នាក់ ចុះ ធ្វើការ តាម ឃុំ ដើម្បី លើកទឹកចិត្ត ប្រជាកសិករ និង ជំរុញ កសិករ ឲ្យ ចេះ ធ្វើ កសិកម្ម បែប ទំនើប ឲ្យបាន កាន់តែច្រើន ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន មានប្រសាសន៍ថា ការអប់រំ គុណធម៌ សីលធម៌ និង ឥរិយាបថ នេះ គឺ ត្រូវ បណ្តុះបណ្តាល តាំងពី ថ្នាក់ មត្តេយ្យ ។ ឪពុកម្តាយ កាន់តែ រវល់ អត់ សូវ មាន ពេល អប់រំ កូន នោះ ទេ ដូច្នេះ ក្រសួង អប់រំ ត្រូវ បង្កើន តួនាទី នៃ ការអប់រំ ឱ្យបាន ច្រើន ។
សម្តេច ធិបតី ហ៊ុន ម៉ា ណែ ត បាន ថ្លែង យ៉ាង ច្បាស់លាស់ ថា រាជរដ្ឋាភិបាល នីតិកាល ថ្មី នេះ មិន ធ្វើបាប ពលរដ្ឋ មិន ធ្វើឱ្យ ពលរដ្ឋ ខកបំណង នោះឡើយ ៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment