(ខេត្តកំពង់ឆ្នាំង)÷ បទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឲ្យមន្ត្រីជំនាញចុះបង្ក្រាបឲ្យដូចភ្លៀងរលឹម ។សមត្ថកិច្ចនគរបាលការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងពេញ១ថ្ងៃទី ២៥ ខែកញ្ញា ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅ ក្នុងឃុំ២នៃស្រុកជល់គីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន១៤កន្លែងមានប្រវែង ៥៥០០ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្ម ជាតិវិញបានចំនួងជាង ៨០០គីឡូ។
លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះបា នឲ្យដឹងថា អនុវត្តតាមបទ បញ្ជារឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ គណៈប ញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជារកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្តនិងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុ ងភូមិសា ស្ត្រស្រុកជលគិរី ក្រោយពីទទួលបានព័ត៌ មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទពីប្រជាពលរដ្ឋល្អ ។
លោកស្នងការបានប ញ្ជាក់ទៀតថាតាមគោល ការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបា លខេត្តគឺកម្លាំងសមត្ថ កិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេ សា ទជាប្រចាំឲ្យបានអស់ទាំ ងស្រុងនៅគ្រប់ស្រុកកហរុងទាំង៦នៅតាមដង ទន្លេ។
ជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនប្រ ព្រឹត្តបទល្មើសនេសាទធំៗគ្រាក់ៗកសាងសំ ណុំរឿងបញ្ជូនទៅតុលាការផ្ដ ន្ទាទោសតាមផ្លូវច្បាប់ និងក៏ត្រូវស្រាវ ជ្រាវមន្ត្រីជលផលពុករ លួយជាខ្នងជនល្មើសផងដែរ ទើបបទល្មើសនេសាទអាចថយចុះ និ ងទប់ស្កាត់បានដោយប្រសិទ្ធភាព។
លោកវរៈសេនីយ៍ទោជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ចខេត្តកំពង់ ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាថ្ងៃទី២៥ នេះបានឱ្យដឹងថា សម ត្ថកិច្ចបានប្រើ ប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿ ងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសា ស្ត្រភូមិគៀនតាម៉ាឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី ។ លទ្ធផលប ង្ក្រាបបានកាប់កំទេចចោលនៅនឹងកន្លែងរួម មានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥.៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង , បង្គោល ១.១០០ ដើ ម,ចាក់លែ ងកូនត្រីចំរុះចូលក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។
សូមបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង ២ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែ បនេះដែរ) ដែលកើត មានតាំងពីមុនរដូវបិទនេសាទរហូតមកដល់ក្នុងរដូវបិទនេ សាទពេ លនេះក៏នៅតែមាន មិន ដឹងថាសមត្ថកិច្ចជំនាញជលផលសង្កាត់ , ជល ផ លផ្នែក និងខណ្ឌរដ្ឋបាលជលផលខេត្ត គេគោរពតួនាទីរបស់ខ្លួនដែរឬទេ និងបើពួកគេគោរពកាតព្វកិច្ចខ្លួន តា មបញ្ញត្តិច្បា ប់ថាតើមានបទល្មើសនេសាទបែប នេះដែរឬទេ សូមឯកឧ ត្តមរដ្ឋមន្ត្រីក្រសួងកសិ កម្មថ្មីមេត្តាជួយងូតទឹកដុះក្អែល ព្យាបាលនិងវះកាត់ឱ្យផង។ ហេតុនេះហើយទើប ឯក ឧ ត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជារឲ្យសមត្ថកិច្ចនគ របាលខេត្តចុះបង្ក្រា បនិ ងកាប់បំផ្លាញឲ្យបានអស់ តែបើឱ្យមន្ត្រីជល ផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹបឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗនេះចូលក្នុងទឹកអស់មិនអា ចបង្ក្រាបបាននោះឡើ យ៕