លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្នុងមន្ទីរទាំងអស់ សូត្រមន្តវេនបិណ្ឌទី៦ នៅវត្តការសេមរតនារាម ហៅវត្ត ធម្មយុត្តិ..

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្នុងមន្ទីរទាំងអស់ សូត្រមន្តវេនបិណ្ឌទី៦ នៅវត្តការសេមរតនារាម ហៅវត្ត ធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក ងិន ហ៊ុន និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានថ្វាយផ្កាភ្ញី ភេជ្ជៈ ដល់ព្រះសង្ឃ ព្រមទាំងអុចធូបឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និង ញាតិ កាលទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ។

Comments (0)
Add Comment