គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
សមត្ថកិច្ច ចម្រុះ ចុះ ត្រួតពិនិត្យ ក្រោយ ពី ផ្ទុះ ព័ត៌មាន រឿង នាំ ឈើ គ្មាន ច្បាប់ ចូល ទៅ កែឆ្នៃ គ្រឿង សង្ហារ រឹម គ្រប់ ប្រភេទ សិប្បកម្ម ហ៊ា កៅ និង លោកស្រី សំ ហ៊ុច ស្រុក សំបូរ ខេត្តក្រចេះ
By
sothim168
on October 7, 2023
(ខេត្ត ក្រចេះ )៖ វាំងននខ្មៅចាប់ផ្ដើមបើកបណ្ដើរៗហើយ…កម្លាំង អាវុធហត្ថ លើ ផ្ទៃ ប្រទេស សហការ ជាមួយ អាវុធហត្ថ ស្រុក រូ ម ទាំង រដ្ឋបាល ព្រៃឈើ និង អាជ្ញាធរ ស្រុក សំបូរ នៅ ព្រឹក ថ្ងៃទី ៦ ខែតុលា ព្រឹក មិញ នេះ កម្លាំង ជំនាញ បាន ចុះ ត្រួតពិនិត្យ ឃ្លាំង សិប្បកម្ម របស់ លោកស្រី សំ ហ៊ុច និង ប្តី ឈ្មោះ ភន កៅ ពាក់ព័ន្ធ ករណី មិន ក្រតី រឿងនាំ ឈើ គ្មាន ច្បាប់ អនុញ្ញា ចូល កែឆ្នៃ គ្រឿងសង្ហារឹម គ្រប់ ប្រភេទ នៅ ឃ្លាំង សិប្បកម្ម របស់ លោកស្រី សំ ហ៊ុច ស្ថិតនៅ ភូមិ កែង ប្រាសាទ ឃុំ សំបូរ ស្រុក សំបូរ ខេត្ត ក្រចេះ ។
ករណី សមត្ថកិច្ច ចុះ ត្រួតពិនិត្យ ឃ្លាំង កែឆ្នៃ ឈើ គ្រឿង សង្ហារ រឹម ខាងលើនេះ ត្រូវ គេ សង្កេត់ឃើញថា ក្រៅ ពី សមត្ថកិច្ច គឺ កម្លាំង អាវុធហត្ថ ស្រុក សំបូរ មិន ឱ្យ ក្រុម អ្នកសារព័ត៌មាន ចូលរួម ឡើយ ជាក់ស្តែង នៅ ព្រឹក ថ្ងៃ ទី ០៦ ខែ តុលា នេះ កម្លាំង អាវុធហត្ថ ស្រុក សំបូរ បាន ធ្វើ ការហាមឃាត់ អ្នកសារព័ត៌មាន មិន ឱ្យ មក ក្បែរ មន្ត្រី ជំនាញ ដែល ចុះ ត្រួត ពិត និត្យនៅ ទីតាំង សិប្បកម្ម កែឆ្នៃ ឈើ របស់ លោកស្រី សំ ហ៊ុច ខាងលើ នេះ ទេ ។
ខណៈពេល នោះ មាន កម្លាំង អាវុធហត្ថ ស្រុក ម្នាក់ កម្លាំង អាវុធហត្ថ ម្នាក់នេះ បានមក ប្រាប់ ដល់ អ្នកសារព័ត៌មាន នៅ ទ្វារ ឃ្លាំង សិប្បកម្ម ខាងលើនេះ ថា មេ របស់ លោក មិន អនុញ្ញាឱ្យ អ្នកសារព័ត៌មាន ចូល យក ព័ត៌មាន នោះ ទេ ព្រោះ ពេល មន្ត្រី ជំនាញ កំពុង សួរនាំ ម្ចាស់ ឃ្លាំង សិប្បកម្ម កែឆ្នៃ ឈើ គ្រឿង សង្ហារ រឹម ខាងលើនេះ ។
កម្លាំង ជំនាញ ទាំងអស់ ដែល បាន ចុះ ត្រួតពិនិត្យ ទីតាំង ឃ្លាំង កែឆ្នៃ គ្រឿង សង្ហារ រឹម ទាំងនេះ បាននាំគ្នា ជរ ចេក គ្នា ស្ថាត់ៗ ដោយ ហាមឃាត់ មិន ឱ្យ អ្នកសារព័ត៌មាន ចូលរួម ឡើយ ចាប់ពី ម៉ោង ០៩,៣០ នាទី រហូតដល់ ម៉ោង ១,00 នាទី រសៀល ត្រូវ គេ ឃើញ នាំគ្នា ចាក់ចេញ ពី ឃ្លាំង សិប្បកម្ម កែឆ្នៃ ឈើ ចំណុច ភូមិ – ឃុំ ខាងលើ ។
បន្ទាប់ ពី កម្លាំង អាវុធហត្ថ និង មន្ត្រី ជំនាញ បាន នាំគ្នា អង្គុយ ពិ ភាព សារ គ្នា ជា ច្រើន ម៉ោង នោះ ករណី ចុះ ត្រួតពិនិត្យ ឃ្លាំង កែឆ្នៃ ឈើ ខាងលើ មិន ត្រូវ គេ ឃើញ មាន ការឃាត់ សម្ភារៈ កែច្នៃ របស់ សិប្បកម្ម និង ចាប់ រឹបអូស វត្ថុតាង ទាំងនោះ ឡើយ ត្រូវ គេ ឃើញ នាំគ្នា អង្គុយ ជុំ គ្នា ជា ច្រើន ម៉ោង ហើយ ក៍បែ ក គ្នា វិញ ដោយ ពលរដ្ឋ បានឃើញ មាន សមត្ថកិច្ច ជំនាញ មួយ ចំនួន តូច ចាកចេញ ពី គ្នា មុន និង ក្រោយ គ្នា តែប៉ុណ្ណោះ ។
ចំណែក ឯកឧត្តម វ៉ា ថន អភិបាល នៃ គណៈ អភិបាលខេត្ត ក្រចេះ បានឱ្យ ដឹង តាម Telegram ថា លិខិត្តអនុញ្ញាត បង្កើតរោង សិប្បកម្ម កែច្នៃ ផល អនុផល ព្រៃឈើ ប្រភេទ តូច យោងតាម មាត្រា ២៦ នៃ ច្បាប់ ស្តីពី ព្រៃឈើ ចុះ ថ្ងៃ ទី ៣១ ខែ សីហា ឆ្នា ២០០២ ។
យោង កិច្ចសន្យា ផ្គត់ផ្គង់ ផល អនុផល ព្រៃឈើ ដែល មាន ប្រភព ស្របច្បាប់ ។ តាម សំណើ របស់ ផ្នែក រដ្ឋបាល ព្រៃឈើ ក្រចេះ ។
យោង តាម លិខិតអនុញ្ញាត សិប្បកម្ម កែច្នៃ ផល អនុផល ព្រៃឈើ មួយ នេះ បានបញ្ជាក់ ថា ម្ចាស់ រោង សិប្បកម្ម កែច្នៃ ផល អនុផល ព្រៃឈើ ប្រភេទ តូច ដែល បាន ទទួល លិខិត អនុញ្ញាត ប្រភេទ មុខរបរ នេះ ត្រូវ អនុញ្ញាត តាម បទបញ្ជា បច្ចេកទេស កំណត់ ក្នុង សៀវភៅ បន្ទុក លិខិតបទដ្ឋាន ច្បាប់ ធរមាន ហើយ រោង សិប្បកម្ម ខាងលើ ត្រូវ ស្ថិតនៅក្រោម ការគ្រប់គ្រង និង ត្រួតពិនិត្យ ជា ប្រចាំ របស់ មន្ត្រី រដ្ឋបាល ព្រៃឈើ មាន សមត្ថកិច្ច ។
ឯកឧត្តម វ៉ា ថន អភិបាល នៃ គណៈ អភិបាលខេត្ត ក្រចេះ លោក បាន បញជាក់ទៀតថា សិប្បកម្ម កែច្នៃ គ្រឿង សង្ហារ រឹម របស់ លោកស្រី សំ ហ៊ុច ពាក់ព័ន្ធ ការកែច្នៃ ឈើ ទាំង នេះ ម្ចាស់ រោង សិប្បកម្ម ខាងលើ ពួកគាត់ បាន ឱ្យ កម្មករ កែច្នៃ តែ ឈើ ចាស់ ទេ គ្មាន ឈើ ថ្មី នាំ ចូល ទៅ កែច្នៃ ឡើយ ។ ចំណែក លោក ភន កៅ បានឱ្យ ដឹង នៅ ព្រឹក ថ្ងៃ ទី ០៦ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ថា គ្រឿង សង្ហា រឹម មួយចំនួន លោក តែងតែ យកទៅ ជូន លោក អភិបាល ខេត្ត ក្រចេះ ជារឿយៗ ដូចជា គ្រេ យក្ស ល្អៗ ជាដើម ។
ក្នុង ហេតុការណ៍ កម្លាំង ជំនាញ ចុះ ធ្វើ ការត្រួតពិនិត្យ នៅ បរិវេន រោង សិប្បកម្ម គេ បាន ឃើញ ផ្នែក ខាងក្នុង “ ខាងមុខ ” និង ផ្នែក ខាងក្រោយ ឃ្លាំង កែច្នៃ គ្រឿង សង្ហារ រឹម ទាំងនេះ ត្រូវបាន គេ ឃើញ ជំ រៀក ឈើ ថ្មីៗ មួយ ចំនួយ ដែល ពុំ ត្រូវ បាន ដុត អស់នោះ គឺជា ជំ រៀក ឈើ ថ្មី ដូចជា កំទិច អាច ម៍រណា ថ្មី ដែល បាន ដុត មិនទាន់ អស់ ដែល មាន ភ្លើង និង ផ្សែង ឆេះ ហុយ រហូត និង ផ្នែក ខាង មុខ ដែល មាន ជំ រៀក ឈើ ជ្រៀក ថ្មី ជាដើម ។
តែទោះជាយ៉ាងណាក៏មហាជនអរគុណដល់កងកម្លាំងជំនាញពាក់ព័ន្ធដែរ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅករណីមួយនេះ៕
ព័ត៌មានជាតិ
Share
Related Posts
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី
លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ
ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន…….
Comments
(0)
Add Comment