គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ក្រសួងបរិស្ថាន៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង…
By
sothim168
on October 10, 2023
ក្រសួងបរិស្ថាន៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង
ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរ- ជាតិឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពី ករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឲ្យសាធារណជនមានការយល់ច្រឡំថា ជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថានសូមធ្វើការបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជាករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាបនិងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្ថក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។
ក្រសួងបរិស្ថានសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបានចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ៕
ព័ត៌មានជាតិ
Share
Related Posts
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី
លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ
ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន…….
Comments
(0)
Add Comment