{ភ្នំពេញ}÷នៅ រសៀល ថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម នេត្រ ភ ក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន អញ្ជើញ ដឹកនាំ កិច្ចប្រជុំ ត្រួតពិនិត្យ វឌ្ឍនភាព និង ទិសដៅ បង្កើន ប្រសិទ្ធភាព ការងារ លើ ការ ដឹកនាំ និង សម្របសម្រួល មន្ទីរ ព័ត៌មាន រាជធានី – ខេត្ត ដែល បាន ធ្វើឡើង នា សាលប្រជុំ ព្រះវិហារ ទីស្តីការ ក្រសួង ព័ត៌មាន ។
កិច្ចប្រជុំ នា ឱកាស នេះ មាន វត្តមាន អញ្ជើញ ចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួល បន្ទុក ដឹកនាំ ការងារ ជា យុទ្ធសាស្ត្រ លើ កិច្ចការ ផែនការ ថវិកា គោលនយោបាយ និង អធិការកិច្ច របស់ មន្ទីរ ព័ត៌មាន រាជធានី – ខេត្ត ។
ទាក់ទង ការងារ “ ត្រូវ រៀបចំ សណ្តាប់ធ្នាប់ ថ្មី ក្នុង វិស័យ ព័ត៌មាន នៅ កម្ពុជា ដើម្បី កុំអោយ បង្ករ ភាព រញ៉េររញ៉ៃ “ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ ថា គឺ សំដៅលើ ការអនុវត្ត ច្បាប់ លិខិត បទដ្ឋាន គតិ យុ ត ផ្សេងៗ ការគោរព ក្រម សីល ធ ម៍ វិជ្ជាជីវៈ សារព័ត៌មាន សមត្ថភាព គុណភាព ការងារ និង សុវត្ថិភាព ក្នុង ការប្រើប្រាស់ ព័ត៌មាន ។ អ្នកសារព័ត៌មាន ដែល គ្មាន សណ្តាប់ធ្នាប់ ស្ថាប័ន សារព័ត៌មាន ដែល គ្មាន ច្បាប់ អនុញ្ញាត្ត ត្រឹមត្រូវ គឺជា អ្នក បំផ្លាញ ដល់ ដំណើរ ការងារ របស់ រា ជ រដ្ឋាភិបាល និង ការអភិវឌ្ឍ ប្រទេសជាតិ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ ក្ត្រា បានបញ្ជាក់ ថា ការរៀបចំ អោយ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួល តាម បណ្តា មន្ទីរ ព័ត៌មាន ខេត្ត រាជធានី គឺ ដើម្បី ជាការ ផ្សារ ភ្ជាប់ នូវ ទំនាក់ទំនង រវាង មន្ទីរ និង ក្រសួង អោយ នៅ ខិត ជិត គ្នា ធ្វើ កិច្ចការ រួមគ្នា នូវ រាល់ គោលនយោបាយ និង ផែនការ សកម្មភាព ផ្សេងៗ ត្រូវ អនុវត្តន៍ ។
កន្លងមកនេះ មន្ទីរ ព័ត៌មាន ហាក់បីដូចជា ធ្វើ ការងារ ដាច់ ឆ្ងាយ តែឯង តែ ចាប់ពីពេលនេះ ទៅ មន្ទីរ ព័ត៌មាន គឺ មាន ភាពកក់ក្តៅ មាន ថ្នាក់ដឹកនាំ ពី ក្រសួង ព័ត៌មាន ទៅ ជួយ កិច្ចការងារ ព្រោះ មន្ទី រព័ត មាន មាន តូ នាទី សំខាន់ ក្នុង ក្របខណ្ឌ័ គ្រប់គ្រង ព័ត៌មាន របស់ ព្រះរាជាណាចក្រ កម្ពុជា ផងដែរ ព្រោះ ខេត្ត នី មួយៗ ជា កោសិកា នៃ ប្រទេស បើ កោសិកា នេះ ល្អ នឹង ធ្វើអោយ ទម្រង់ នៃ ការគ្រប់គ្រង ព័ត៌មាន ជា រួម មាន ភាពខ្វះ ចន្លោះ ។ ដូច្នេះ ឯកឧត្តម លោកជំទាវ ជា ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ទទួល បន្ទុក វិស័យ ព័ត៌មាន នៅ ក្នុង ខេត្ត និង ទទួល បន្ទុក មន្ទីរ ព័ត៌មាន ខេត្ត តែម្តង ហើយ ជា សេនាធិការ របស់ រដ្ឋមន្ត្រី លើ វិស័យ ព័ត៌មាន តាម ខេត្ត ។
ទន្ទឹមនេះ ឯកឧត្តម លោកជំទាវ ដែល ទទួលបន្ទុក នឹង ក្លាយទៅជា គ្រូ បង្គោល មើល ខុសត្រូវ លើ ការងារ ព័ត៌មាន ជួយ សម្របសម្រួល ការ ងារ ជាមួយ មន្ទីរ ព័ត៌មាន ខេត្ត ដើម្បី ធ្វើអោយ ការគ្រប់គ្រង វិស័យ ព័ត៌មាន ក្នុង ខេត្ត បាន ដំណើរ ទៅ ដោយ រហូត ហើយ អ្វី ដែល សំខាន់ គឺ មាន ទំនាក់ទំនង ល្អ ជាមួយ អាជ្ញាធរ ដែនដី ខេត្ត ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ ថា ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ដែល ទទួលបន្ទុក មន្ទី រ ព័ត៌មាន គឺ មិនមែន ជា អ្នកប្រតិបត្តិ ការ អោយ ម ន្ទីរ នោះទេ គ្រាន់តែ ជា ជ ន្ទ ល់ ក្នុង ការពង្រឹង តូ នាទី របស់ មន្ទីរ ព័ត៌មាន ៕