(កំពង់ឆ្នាំង) ៖ សូមតាមដាន អានព័ត៌មានដោយយកចិត្តទុកដាក់ អំពីការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីប្រកាសចូលកាន់តំណែង នាយកទីចាត់
ការ និងប្រធានច្រកចេញចូលតែមួយ ចំណុះ
រដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ
២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវ
ណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រ
ធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ។
យោងតាមដីកា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ១/ត្រូវបានផ្ទេរភារកិច្ចលោក ឈាង បូរ៉ា ឋានន្តរ
ស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ពីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង ឲ្យទៅបម្រើការងារ ជានាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស ។ ២/ តែងតាំងលោក វ៉ាន់ ថេន ឋា
នន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែង
ជានាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង ។ និង៣/ តែងតាំងលោក ហ៊ូ ប៊ុនថន
ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋ និងមហាជន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងជឿជាក់ និងសង្ឃឹម លើ លោកប្រធានច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង យ៉ាងមុតមាំ ថានឹងធ្វើ កិច្ចការការងារប្រកបដោយតម្លាភាពយុត្តិធម៌សុក្រឹតពិតប្រាកដ និងរហ័សលឿន ទាន់ចិត្តតាមបែបបទរដ្ឋបាល ពិតប្រាកដ៕