(ខេត្តក្រចេះ)÷ជាក់ស្ដែងនៅយប់ថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ២០២៣ នេះ ឈ្មោះ(ផល វែង )នេះបានលួចដឹក ឈើ ប្រហែល៥គីប តាមរថយន្ត កែច្នៃ ប្រភេទ ម៉ាស្ដា ដឹកចេញពីតំបន់ព្រៃឡង់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ចំណុចត្រាំដុំ ឆ្លងកាត់អង្ក្រង់សាប ឆ្ពោះ ទៅ ស្រុកព្រែកប្រសព បន្តទៅខេត្តកំពង់ចាម និងខេត្តផ្សេងៗទៀត។
ហើយការលួចដឹក នេះ គឺបានបំភាន់ភ្នែកសមត្ថកិច្ច ពោលគឺសមត្ថកិច្ចជំនាញពាក់ព័ន្ធដូចជាកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមាន ឈ្មោះ លោក តូ នៅតំបន់នោះ .កម្លាំងសេដ្ឋកិច្ចខេត្តក្រចេះ កម្លាំងប៉ូលីសសេដ្ឋកិច្ចស្រុកសំបូរ កម្លាំងប៉ូលីសសេដ្ឋកិច្ចស្រុកព្រែកប្រសព កម្លាំង កងរាជអាវុធហ្ថស្រុកសំបូរ កម្លាំងកងរាជអាវុធហ្ថផ្ទៃប្រទេស កម្លាំងជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថាន។
កម្លាំងជំនាញទាំងអស់នោះមិនបានទទួលស៊ីសំណូកសុប៉ាន់ ពីក្រុមឈ្មួញទាំងអស់នោះទេ ព្រោះក្រុមឈ្មួញនោះពូកែខាងលួចដឹកឈើខ្លាំងណាស់..។ ហើយពេលនោះមានតែក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពតាមប្រមាញ់ផ្តិតយករូបភាពដើម្បីចុះផ្សាយព្រោងព្រាត តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុកបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងកិច្ចការងារ ជួយសង្គម នឹងតាមផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយជូនមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់លើឲ្យបានដឹង។
ចំណែកកងកម្លាំងជំនាញពាក់ព័ន្ធខាងលើទាំងអស់នេះលោកមានប្រាក់ខែស៊ីពីរដ្ឋ ដែលរាស្ត្របង់ពន្ធជូនរដ្ឋ តែពួកគាត់ មិនសូវមានកម្លាំង កំហែង ក្នុងការបំពេញភារកិច្ចនៅតាមដងផ្លូវនោះទេ ព្រោះថា នៅយប់នោះ លោក ភួង រដ្ឋា ភ្នាក់ងារអង្គភាព(របាយការណ៍ថ្មី)បានទំនាក់ទំនងទៅជំនាញពាក់ព័ន្ធដែរ ក៏ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកលើក។
ឈ្មួញឈើចាស់វស្សាប្រហារ ចិត្តបេះដូងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នេះ មានតែ មន្ត្រី ថ្នាក់លើ បន្ថែមកម្លាំង ក្រុងផ្សេងទៀតដើម្បីជួយ បង្ក្រាប ក្រុមឈ្មួញទាំងអស់នេះទេមើលទៅទើបបានសម្រេច។
ព្រោះមន្ត្រីនៅក្នុងមូលដ្ឋានតាមដងផ្លូវ ដែលមានជំនាញ ផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ គាត់មានកម្លាំងខ្លាំងណាស់។
ការចុះផ្សាយនេះក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះមិនបានជាន់ពន្លិច ស្ថាប័នអង្គភាពណាឡើយ។បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធព្រឹត្តិកម្មណាមួយ.. ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា៕ អត្ថបទនិងរូបភាពដោយលោក (ភួង រដ្ឋា) ភ្នាក់ងារប្រចាំនៅខេត្តក្រចេះសម្រួលដោយក្រុម ការងាររបាយការណ៍ថ្មី។