ចោរកម្ម! ខណ្ឌសែនសុខ សង្កាត់ឃ្មួញ ភូមិសែនសុខ៣ មានកើតករណីចោរកម្មលួចម៉ូតូរបស់ជនរងគ្រោះសម្រេច១គ្រឿង ដែលនៅមិនឆ្ងាយពីទីតាំងបនល្បែងជល់មាន់និងឆ្នោតយួនដុះស្លែ ក្រោយលួចសម្ភារផ្សេងៗនៅជាប់ផ្ទះខ្ញុំ.

ជាក់ស្ដែង ខ្ញុំបាទបានទទួលទូរស័ព្ទមួយខ្សែលេខ ០៨៨ ៩២៨ ៧៩៧៤ របស់ជនរងគ្រោះឈ្មោះ សេងពៅ និងប្រពន្ធឈ្មោះ ហុង ធូ មុខរបរលក់ចាបហួយ ដែលបានរៀបរាប់ពីដំណើររឿងចោរលួចម៉ូតូរបស់គាត់ ១គ្រឿងម៉ាកសង់ឌ្រីម ០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១BL-២៧៤២ នៅម៉ោងជាង១១យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្នាក់នៅទីតាំងកើតហេតុចំណុចផ្ទះលេខ៣៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំលេខ២៥០ កែងផ្លូវបេតុងលេខ២១៣ ក្រុម៥ ភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបផងដែរថា សម្រាប់ទីតាំងកើតហេតុ នៃអំពើចោរកម្មលួចម៉ូតូនៅផ្ទះរបស់ជនរងគ្រោះបានសម្រេច១គ្រឿងនេះ នៅមិនឆ្ងាយប៉ុន្មានទេ ពីកន្លែងបើកល្បែងដ៏ធំ និងដុះស្លែរាប់ឆ្នាំមកហើយ (ជល់មាន់តាមអនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាម) ស្ថិតនៅខាងមុខបេនឡានក្រុងមួយកន្លែង តាមបណ្ដោយផ្លូវបេតុងលេខ២១៣ ក្នុងភូមិសែនសុខទី៣ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ។

បច្ចុប្បន្ន និងសព្វថ្ងៃនេះ សម្រាប់ទីតាំងបនល្បែងជល់មាន់តាមអនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាមមួយនេះដែរ នៅតែអាចបន្តបើកទទួលភ្ញៀវយ៉ាងរលូន និងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនោះទេ បើទោះបីជាកន្លងមក មានបណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋមួយចំនួនចេញផ្សាយ និងអំពាវនាវឲ្យមានការអន្តរាគមន៍បង្ក្រាបក៏ដោយ។

សង្ឃឹមថា និងមានចំណាត់ការបង្ក្រាបផងទៅចុះ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខ និងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។

បញ្ជាក់: ផ្ទះជនរងគ្រោះ និងផ្ទះល្បែង មិន្ងាយពីផ្ទះខ្ញុំបាទទេ

លោកហាក់កម្សាន្តបានផ្ញើព័ត៌មាននេះមកឱ្យខ្ញុំបាទជួយផ្សព្វផ្សាយ សង្ឃឹមថាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រាកដជាចាត់ការអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខាន។ សូមបញ្ជាក់ផងដែរថាកន្លងមក អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបបទល្មើសល្បែងស៊ីសងបានច្រើនណាស់។

Comments (0)
Add Comment