ទស្សនៈខ្ញុំបាទ សុត ធីម ចាងហ្វាងការផ្សាយ សារព័ត៌មាន របាយការណ៍ថ្មី (www.robaykarthmey.com) មិនដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ.!ក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមការពារផលប្រយោជន៍ជាតិ

ទស្សនៈខ្ញុំបាទ សុត ធីម ចាងហ្វាងការផ្សាយ សារព័ត៌មាន របាយការណ៍ថ្មី (www.robaykarthmey.com) មិនដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ.!ក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ការពារសុខសន្តិភាព ការពារកិត្តិយសថ្នាក់ដឹកនាំ ទោះពលីជីវិតក៏មិនសោកស្ដាយនោះដែរ។
ប្រឆាំងដាច់ខាត់ក្រុមជនអគតិ ដែលញុះញង់ បំបែកបំបាក់ក្នុងចេតនា ធ្វើអោយមានភាពវឹកវរ បង្កភាព ចលាចលដល់សង្គមជាតិ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញ ពីការបោះឆ្នោត ដ៏ត្រឹមត្រូវ និងយុត្តិធម៌ ។

ការពារ សុខសន្តិភាព ដែលបានមកដោយលំបាក ផ្តើមចេញពីដំណើរដ៏វែងឆ្ងាយប្រកបដោយចក្ខុវិស័យ និងទស្សនវិស័យត្រឹមត្រូវក្នុងការស្វែងរក ការផ្សះផ្សា បង្រួបបង្រួមជាតិ និងការដោះស្រាយបញ្ហាដោយឈរលើការតម្កល់ប្រយោជន៍ជាតិជាធំ បានហុចផ្លែផ្កាមកជាការអភិវឌ្ឍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ។

កត្តាសុខសន្តិភាពនេះហើយ ដែលអនុញ្ញាតឱ្យយើងជាយុវជនជំនាន់ក្រោយ មានឱកាសជាច្រើន ជាពិសេសក្នុងការប្រតិបត្តិដើរតាមគន្លងរបស់ថ្នាក់ដឹកនាំក្នុងការការពារព្រះរាជបល្ល័ង្គ របបរាជានិយម និងព្រះមហាក្សត្រ។

យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសក្នុងការ ការពារបូរណភាពទឹកដី អធិបតេយ្យភាពការបញ្ចប់សង្រ្គាម ស្វែងរកសន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ។

ក្នុងនាមខ្ញុំ សុត ធីម ជាប្រជាពលរដ្ឋមួយរូប ជាសកម្មជន នៃយុវជនគណបក្សប្រជាជនកម្ពុជា ជំនាន់ក្រោយ សូមចូលរួមគាំទ្រ ស្រឡាញ់ ថែរក្សា ការពារសន្ដិភាព និងការអភិវឌ្ឍដែលទទួលបាន ដោយលំបាកតាមរយៈពលិកម្មរបស់ថ្នាក់ដឹកនាំជាតិនាពេលបច្ចុប្បន្ន ការលះបង់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ ព្រមជាមួយការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់ដំណាក់កាល រហូតកម្ពុជាអាចសប្បាយរីករាយជាមួយនឹងសន្ដិភាពពេញលេញ អធិបតេយ្យភាព ឯកភាពជាតិ ឯកភាពទឹកដី សុខសុវត្ថិភាព ស្ថិរភាព និងវឌ្ឍនភាពលើគ្រប់វិស័យរហូតមកដល់ពេលនេះ។

អរគុណសម្ដេចពុក .!

«សូមអរគុណសន្ដិភាព» ។

ជាចុងក្រោយខ្ញុំបាទសូមសំណូមពរទៅដល់បងប្អូនទាំងអស់ដែលកំពុងតែលេង សង្គម ហ្វេសប៊ុក សូមមេត្តាការនិយាយស្ដី វីដេអូ អ្វីមួយឲ្យមាន ក្រោមសីលធម៌ មានគុណធម៌ កុំជេរប្រមាថមាក់ងាយ គំរាមកំហែងមើលងាយមើលថោក ដល់អ្នកក្រទន់ខ្សត់ តូចទាបឱ្យសោះ។ ត្រូវចេះលើកទឹកចិត្តគាត់។ជួយបង្រៀនគាត់។បង្ហាត់បង្ហាញគាត់។ទើបជាបុគ្គលស្រឡាញ់ ប្រទេសជាតិ ទើបជាបុគ្គលចេះដឹងពិតប្រាកដ សូមធ្វើមនុស្សកុំឲ្យ គេខ្លាច។ត្រូវធ្វើឲ្យគេគោរពស្រឡាញ់។ ហើយធ្វើ ធ្វើយ៉ាងណា រក្សាតម្លៃ ប្រទេសកម្ពុជាដែលកំពុងតែផូរផង់ កំពុងតែមានសន្តិភាព កំពុងតែមានការរីកចម្រើន កំពុងតែមានការអភិវឌ្ឍ។.. ដាច់ខាតត្រូវតែ រក្សាឲ្យបានល្អកុំ ឲ្យប្រទេសជិតខាងគេមើលងាយដល់ប្រទេសកម្ពុជាយើង៕

Comments (0)
Add Comment