សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកអ្នកណាម្នាក់ចោលដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ។
សម្តេចមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះ អាសន្ន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចបន្តថារាជរដ្ឋាភិបាលគឺជារដ្ឋាភិបាលមួយដែលបុរេសកម្មនៅក្នុង៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេសរហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ។
សម្តេចបន្តថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោបាយគាំពាំសង្គមចំនួន ០៥ ជាបន្តបន្ទាប់ រួចមកហើយ៕