ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រស់ សំនី និងវត្ថុតាងម្ស៉ៅក្រាមពណ៌សថ្លា(សង្សយ័ម៉ាទឹកកក)ចំនួន០៩កញ្ចប់តូច និង០២កញ្ចប់ធំ

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
វេលាម៉ោងប្រមាណ១៧: ៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត រួមជាមួយនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៨នាក់ មធ្យោបាយរថយន្ត០២គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន និងជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លទ្ធផល : បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ រស់ សំនី ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។
សម្ភារៈ និងវត្ថុតាងដកហូតរួមមាន :
-ម្ស៉ៅក្រាមពណ៌សថ្លា(សង្សយ័ម៉ាទឹកកក)ចំនួន០៩កញ្ចប់តូច និង០២កញ្ចប់ធំ សរុប១១កញ្ចប់ មានទម្ងន់សរុប១៤,៧២ក្រាម (គិតទាំងថង់វេចខ្ចប់)។
-ទូរស័ព្ទដៃ០១គ្រឿង ម៉ាកViVo ពណ៌ប្រផេះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបព្ជូានទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
សូមបងប្អូនជៀកឲ្យឆ្ងាយពីគ្រឿងញៀន គ្រួសាររីកចម្រើនប្រទេសជាតិ មានការរីកចម្រើនទៅមុខ បងប្អូនប្រជាពលរដ្ឋត្រូវតែគេចវេសឲ្យផុតឲ្យឆ្ងាយពាក់ព័ន្ធនឹងគ្រឿងញៀន៕

Comments (0)
Add Comment