ព្រឹត្ដិការណ៍ឆ្លងឆ្នាំសកល នៅខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

ព្រឹត្ដិការណ៍ឆ្លងឆ្នាំសកល នៅខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

កំពង់ឆ្នាំងៈ ដើម្បីអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ
២០២៣ ឈានចូលឆ្នាំ២០២៤ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកន្លែងជាច្រើនក្នុងក្រុងកំពង់ឆ្នាំង ពិធីនេះបានប្រារព្ធធ្វើឡើង នៅយប់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថាៈពិធីឆ្លងឆ្នាំសកល ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ធ្វើអោយខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យទេសចរណ៍ និងបានរៀបចំសណ្តាប់ធ្នាប់ និង សោភ័ណភាពក្នុងក្រុង មានភាពស្រស់បំព្រងទាំងពេលយប់និងពេលថ្ងៃ។ ក្នុងពិធីឆ្លងឆ្នាំនេះមានរៀបចំការបាញ់កាំជ្រួច ការប្រគុំតន្ដ្រី ជូនប្រជាពលរដ្ឋទស្សនានិងរ៉ាំកំសាន្តផងដែរ៕

Comments (0)
Add Comment