សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី..អនុញ្ញាត ឲ្យ លោកស្រី ម៉ា រី យ៉ាម ចេ សឺរ មែន (Mariam J. Sherman) នាយិកា គ្រប់គ្រង នៃ ធនាគារ ពិភពលោក ប្រចាំ កម្ពុជា មី យ៉ាន់ ម៉ា និង ឡាវ

{ភ្នំពេញ}÷នៅ ព្រឹក ថ្ងៃ ចន្ទ ៤ រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ច ស័ក ព . ស ២៥៦៧ ត្រូវ នឹង ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៤ សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាត ឲ្យ លោកស្រី ម៉ា រី យ៉ាម ចេ សឺរ មែន (Mariam J. Sherman) នាយិកា គ្រប់គ្រង នៃ ធនាគារ ពិភពលោក ប្រចាំ កម្ពុជា មី យ៉ាន់ ម៉ា និង ឡាវ នា ឱកាស នៃ ដំណើរ បំពេញ បេសកកម្ម នៅ ព្រះរាជាណាចក្រ កម្ពុជា ។

ក្នុងជំនួប លោកស្រី នាយិកា គ្រប់គ្រង បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច ធិបតី ដែល បាន ចំណាយ ពេល ដ៏ មមាញឹក អនុញ្ញាតឱ្យ លោកស្រី និង សហការី ចូលជួប សម្តែង ការគួរសម និង ពិភាក្សា ការងារ ។ លោកស្រី នាយិកា គ្រប់គ្រង បាន វាយតម្លៃ ខ្ពស់ ចំពោះ វឌ្ឍនភាព និង ភាពល្អប្រសើរ នៃ កិច្ចសហប្រតិបត្តិកា ររ វាង ធនាគារពិភពលោក និង រាជរដ្ឋាភិបាល កម្ពុជា ដែល មាន មាំមួន និង យូរអង្វែង ហើយ លោក ស្រី នាយិកា មាន ជំនឿ ជា ក់ថា ជំនួប ជាមួយ សម្ដេច ធិបតី នា ឱកាស នេះ នឹង បន្ដ ជំរុញ នូវ កិច្ចសហប្រតិបត្តិការ ជាមួយ រាជរដ្ឋាភិបាល កម្ពុជា បន្ថែមទៀត ។ ឆ្លៀត ក្នុង ឱកាស នេះដែរ លោកស្រី នាយិកា ក៏ បាន គោរព ជម្រាបជូន សម្ដេច ធិបតី អំពី ភាព ប្រទាក់ ក្រឡា និង ស្របគ្នា នៃ ឯកសារ គោលនយោបាយ អភិវឌ្ឍ ជា ពិសេស យុទ្ធសាស្ត្រ បញ្ច កោណ – ដំណាក់កាល ទី ១ របស់ រាជរដ្ឋាភិបាល កម្ពុជា ជាមួយ នឹង ទិសដៅ គោលនយោបាយ និង ការងារ សំខាន់ៗ របស់ ធនាគារ ពិភពលោក ក្នុង កម្រិត សកល និង ក្នុង កម្រិត ប្រទេស កម្ពុជា ផងដែរ ។

ជា ការឆ្លើយតប សម្តេច ធិបតី បាន ស្វាគមន៍ ចំពោះ លោកស្រី នាយិកា គ្រប់គ្រង ដែល បាន អញ្ជើញ មក បំពេញបេសកកម្ម នៅ ព្រះរាជាណាចក្រ កម្ពុជា និង បាន សម្តែង សេចក្តីសោមនស្ស រីករាយ និង ថ្លែងអំណរគុណ ដល់ ធនាគា រ ពិភពលោក ចំពោះ ការចូលរួម ការអភិវឌ្ឍ សង្គម – សេដ្ឋកិច្ច កម្ពុជា នា ពេលកន្លងមក ។ សម្ដេច ធិបតី បាន កោតសរសើរ និង អរគុណ ចំពោះ ការប្តេជ្ញាចិត្ត នៃ ការបន្ត កិច្ចសហប្រតិបត្តិកា ររ បស់ ធនាគារពិភពលោក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ជាពិសេស ការបន្ត កម្ម វិធី ភាព ជា ដៃគូ រវាង រាជរដ្ឋាភិបាល ជាមួយ ធនាគារ ពិភពលោក សម្រាប់ ឆ្នាំ ២០២៥-២០២៩ ។
សម្តេច ធិបតី ក៏ បាន ជម្រាបជូន លោកស្រី នាយិកា គ្រប់គ្រង ពី ការ ដាក់ ចេញ កម្មវិធី គោលនយោបាយ អាទិភាព ទាំង ៦ សម្រាប់ ចាប់ផ្តើម អនុវត្ត ភ្លាម ក្នុង ឆ្នាំ ២០២៣ និង វិធានការ ចំនួន ៥ សម្រាប់ ដោះស្រាយ ក្នុង នីតិកាល ទី ៧ នៃ រដ្ឋសភា សំដៅ លើកកម្ពស់ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ តាមរយៈ ការកសាង ភាព ធន់ ការធានា កំណើន ចីរភាព ដើម្បី ឈាន ទៅ សម្រេចបាន នូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ក្នុងការ ប្រែ ក្លាយទៅជា ប្រទេស មាន ចំណូល ខ្ពស់ ។ សម្តេច ធិបតី និង លោកស្រី នាយិកា គ្រប់គ្រង ក៏ បាន បង្ហាញ ការប្តេជ្ញាចិត្ត ក្នុង ការបន្ត កិច្ចសហប្រតិបត្តិការ លើ ការអភិវឌ្ឍ មូលធន មនុស្ស នៅ កម្ពុជា និង នៅក្នុង វិស័យ អាទិភាព មួយ ចំនួន រួមមាន ៖ វិស័យ អប់រំ វិស័យ សុខាភិបាល វិស័យ កសិកម្ម វិស័យ ឌីជីថល វិស័យ បរិស្ថាន និង ការប្រែប្រួល អាកាសធាតុ ៕

Comments (0)
Add Comment