គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ផ្សារអាណាចក្រ បោះដុំ បង្កើតទីតាំងដ៏ធំ នៅក្នុងផ្សារ ខេស៊ី ដើម្បី “ជំរុញការលក់ផលិតផលក្នុងស្រុក និងតម្រង់ទិសដៅទីផ្សារ”
By
sothim168
on June 13, 2024
ភ្នំពេញ ៖ ផ្សារអាណាចក្រ បោះដុំ បានបង្កើតទីស្នាក់កណ្តាលដ៏ធំ នៅក្នុងផ្សារ ខេស៊ី ដើម្បី “ជំរុញការលក់ផលិតផលក្នុងស្រុក និងតម្រង់ទិសដៅទីផ្សារ” និងជួយគាំទ្រដល់អ្នកផលិត សមាគមកសិកម្ម សហគមន៍អ្នកចិញ្ចឹមសត្វ និងចិញ្ចឹមត្រី អ្នកនាំចេញ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមគ្នាសហការគាំទ្រ ចែករំលែក ពិភាក្សា ការស្រាវជ្រាវ អភិវឌ្ឍន៍ និងដំណោះស្រាយ។ ពិធីនេះ ធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការ ចូលរួមពី ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ញេវ សិទ្ធសុផារី ប្រធានក្រុមហ៊ុន ផ្សារអាណាចក្រ (AKHP Co Ltd) និង លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ និងជា ម្ចាស់ផ្សារ ខេស៊ី។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ និងជា ម្ចាស់ផ្សារ ខេស៊ី មានប្រសាសន៍ថា ការបង្កើតផ្សារ ខេស៊ី នេះឡើង គឺដើម្បីជួយរួម ចំណែក ជាមួយរាជរដ្ឋាភិបាល និងប្រជាជននៅក្នុងសហគមន៍ ក្នុងការចែកចាយផលិតផល។ ហើយពេលនេះផ្សារ ខេស៊ី បានរួមចំណែក ជាមួយអាណាចក្រ ដើម្បីពង្រីក វិសាលភាព នៃការផ្សព្វផ្សាយ ផលិតផល កសិផល បោះដុំ ទំនិញ ក្នុងស្រុក។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ មានប្រសាសន៍ បន្តថា ៖ អាជីវករ ដែលចង់បាន ផលិតផល ទំនិញបោះដុំ អាចមកកាន់ ផ្សារអាណាចក្រ ស្ថិតក្នុងអាគារ ផ្សារ ខេស៊ី ជាន់ផ្ទាល់ដី គឺជាទីស្នាក់កណ្តាល និងមានទំហំធំ ហើយចំពោះទិសដៅ ទៅថ្ងៃខាងមុខ គឺមានគោលបំណង ចង់ពង្រីក អោយបានកាន់តែច្រើន នៅជុំវិញ រាជធានីភ្នំពេញ និងបន្តទៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស។
លោក ឃិត ឈឿន បញ្ជាក់បន្ថែមថា សូមអោយប្រជាពលរដ្ឋ ចូលរួមគាំទ្រ ផលិតផលក្នុងស្រុក ដែលប្រជាកសិករ តាមទីជនបទ យកកសិផល ចូលមក ដាក់លក់នៅទីតាំងផ្សារនេះ និងសូមកាត់បន្ថយ ការនាំចូល បន្លែផ្លែឈើ ពីក្រៅប្រទេសចូលមកក្នុងស្រុក។
ចំណែក លោក ញេវ សិទ្ធសុផារី ប្រធានក្រុមហ៊ុន ផ្សារអាណាចក្រ បានថ្លែងថា សមាគមន៍និងសហគមន៍កសិកម្ម ជាច្រើន កំពុងប្រឈម នឹងបញ្ហា អំពីសង្វាក់ នៃការផ្គត់ផ្គង់ ធាតុផ្សំ ការផលិត បច្ចេកទេស និតិវិធីប្រតិបត្តការស្តង់ដា រីឯផ្សារអាណាចក្របោះដុំ នេះ បង្កើតឡើងគឺដើម្បី “ជំរុញការលក់ផលិតផលក្នុងស្រុក និងតម្រង់ទិសដៅទីផ្សារ” និង ដើម្បីបង្ហាញ អំពីចក្ខុវិស្ស័យសាមគ្គីភាពសម្រាប់តម្រង់ទិសទីផ្សារ ធ្វើជាចំណុចប្រមូលផ្តុំ ចែកចាយ គាំទ្រការលក់ទាំងនៅក្នុងស្រុក និងសម្រាប់នាំចេញ។
ផ្សារ ខេ ស៊ី មានទីតាំងស្ថិតនៅ ភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្លូវចូលទល់មុខ អាកាសយានដ្ឋានអន្តជាតិភ្នំពេញ ជាប់វត្តតាំងក្រសាំងខាងជើង។
ផ្សារ ខេ ស៊ី ក៏មានការិយាល័យ សម្រាប់ជួល ហើយមានបន្ទប់ធំទូលាយ គ្រប់ខ្នាត គ្រប់តម្រូវការ។ ផ្សារ ខេ ស៊ី ក៏មានសាលប្រជុំ សម្រាប់ជួល ដែលអាចផ្ទុក អ្នកចូលរួម រហូតដល់ទៅ៥០០នាក់។ ដោយឡែកនៅលើផ្សារ ខេ ស៊ី ក៏មានបំរើ នូវសេកម្ម ស្ទីម សូណា (ស្រី-ប្រុស) បន្ទប់ហាត់ប្រាណ (ស្រី-ប្រុស) កន្លែវាយប៉េងប៉ុង បុកប៊ីយែរ រួមជាមួយគ្នានោះផងដែរ ក៏មានអាងហែលទឹក យ៉ាងស្រស់ស្អាត ប្រកបដោយអនាម័យ។ ក្រៅពីនេះ នៅជាន់ផ្ទាល់ដី ក៏មានជាផ្សារបន្លែ ត្រី សាច់ តូបលក់សម្លៀកបំពាក់ និង ម៉ាត។ ជាពិសេសជាងនេះទៅទៀត ខេ ស៊ី ក៏មាន Sky Bar សម្រាប់លំហែអារម្មណ៍ ជាមួយបទចម្រៀង អមដោយម្ហូបអាហារ មានឪជារស់ឈ្ងុយឆ្ងាញ់។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន ចំរើន សម្បត្តិ មានដូចជា សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕
ព័ត៌មានជាតិ
Share
Related Posts
រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក
មិនសរសើរមិនបាន កម្លាំងជំនាញបានបង្ក្រាបឈើទាលចំនួន១០កំណាត់ស្មើនឹង ៨,៣៥២ម៉ែត្រត្រីគុណ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងតាមបណ្ដោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម
ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន
លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤
អង្ករ ១បេតូច, ទឹកកូកាកូឡា ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៉ីអុីវ ១យួរ និងថវិកា ១៥០,០០០រៀល ជូនដល់ដៃលោកបងស៊ីផាភិបាលស្រុកកំពង់លាចហើយ
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
Comments
(0)
Add Comment