គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ និងមន្ត្រី កសិកម្ម.. ព្រៃឈើសំខាន់ខ្លាំងណាស់ មនុស្សរស់នៅ មិនអាច អត់ធនធានធម្មជាតិបានទេ.! ក៏ប៉ុន្តែធនធានធម្មជាតិ អាចអត់មនុស្សបាន..
By
sothim168
on June 24, 2024
(ខេត្តកំពង់ឆ្នាំង)÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ទីរជុំវិញពាក់ព័ន្ធ ខេត្ត និងកម្លាំង មន្ត្រី កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បាន ចុះដាំកូនឈើព្រៃលិចទឹក។
ប្រសាសន៍ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រសាសន៍
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លើកឡើង ស្រដៀងៗ ដូចគ្នា ថា ព្រៃលិចទឹកមានសារៈសំខាន់យ៉ាងច្រើន ក្នុងនោះជាជម្រកសត្វគ្រប់ប្រភេទដូចជាបក្សី ល្មូន សត្វល្អិតមានប្រយោជន៍រស់នៅ ជាពិសេសជម្រកត្រីពងកូនលាក់ខ្លួន ព្រៃលិចទឹកជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រជានេសាទ កាលណាមានព្រៃលិចទឹក មានត្រីពងកូនត្រីច្រើនអាចរកប្រាក់ចំណូល ចិញ្ចឹមជីវិតបាន តាមរយៈនេសាទត្រីនេះ។ ព្រៃលិចទឹកក៏ជាតបន់ទេសចរណ៍មួយដ៏ទាក់ទាញផងដែរ មួយផ្នែកទៀតព្រៃលិចទឹកជួយទប់ការហូរច្រោះដី ធ្វើឲ្យទឹកថ្លា កាត់បន្ថយការរីងរាក់ ព្រៃលិចទឹកអាចទាក់ទាញទឹកភ្លៀង ជួយទប់ស្កាត់ខ្យល់ព្យុះ សារៈសំខាន់មួយទៀតព្រៃលិចទឹកបានជួយមនុស្សលោកក្នុងការស្រូបយកឧស្ម័នកាបូនិក Co2 ហើយបញ្ចេញមកវិញនូវឧកស៊ីសែន ម៉្យាងទៀតព្រៃលិចទឹកក៏ជាឩសថព្យាបាលរោគាបានផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងកិច្ចការងារ ជំនាញរៀងៗខ្លួន បម្រើប្រជាពលរដ្ឋ អស់ពីកម្លាំងចិត្ត កម្លាំងកាយ។
សកម្មភាពទាំងអស់នេះហើយធ្វើឲ្យពលរដ្ឋ មានជំនឿជឿជាក់ទុកចិត្ត រីករាយសប្បាយចិត្ត ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ដើម្បីប្រទេសជាតិ ក្នុងការអភិវឌ្ឍ ឲ្យរីកចម្រើនបន្ថែមទៅមុខទៀត៕ដោយ ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី)
ព័ត៌មានជាតិ
Share
Related Posts
ទោះជារវល់យ៉ាងណាក៏ដោយក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ឆ្លៀតពេលចុះមកត្រួតពិនិត្យមើលការសាងសង់ផ្ទះជូនលោកយាយ
លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចូលរួមពិធីដាំដើមឈើនៅសាលាបឋមសិក្សាគិរីអភិវឌ្ឍន៍ ភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត..
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..!
ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ…
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ…
Comments
(0)
Add Comment