{ខេត្តកំពង់ឆ្នាំង}÷ បន្តិចបន្តួចមែនក៏ប៉ុន្តែដូចភ្លៀងរលឹមគឺមានសកម្មភាពរហូត
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារ សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ចាន់ ធី នឹងខ្ញុំបាទ សុត ប៊ុនធីម,
រួមនឹងលោក អល សំណាង មេភូមិច្រេស និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ២គ្រួសារ ជួបការលំបាក។
ទី១.លោកយាយ ឡុង ប៉ុក អាយុ៨០ ឆ្នាំ ទីទាល់ក្រ រស់នៅភូមិថ្នល់ ឃុំក្រាំងល្វា។
ទី២.ឈ្មោះ ជ្រេស សុខេង ក្រីក្រជួបការលំបាក រស់នៅភូមិច្រេស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយក្នុង១គ្រួសារៗទទួលបានរួមមាន÷
អង្ករ ២៥ គីឡូក្រាម
មីយើង ១កេះ
ទឹកត្រី ១យួ
ទឹកស៊ីអ៊ីវ ១យួ
និងថវិកាមួយចំនួន៤ម៉ឺនរៀល៕