អាណិតក្មេងស្រីខ្លាំងណាស់… ឪពុកចុង រំលោភកូនស្រី មានផ្ទៃពោះ៨ខែ ទើបបែកការ ហើយគំរាមមិនអោយប្រាប់អ្នកណាឡើយ..

{ខេត្តតាកែវ}÷ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទីព្រឹក ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីឈ្មោះ ប…វ…ច..ក..ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានប្តឹងជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា(ត្រូវជាឳពុកចុង)។

កាលពីឆ្នាំ២០២៣ មិនចាំថ្ងៃខែឡើយ វេលាប្រហែលម៉ោង ៣ទៅ៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ទួន តេ (ត្រូវជាឳពុកចុង) បានធ្វើសម្មភាពរំលោភសេពសន្ថវៈខ្លួនបានសម្រេចជាញឹកញាប់ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ប៉ាន់ វិច្ឆិកា មានផ្ទៃពោះ ០៨ខែ ដោយជនសង្ស័យគំរាមមិនអោយប្រាប់អ្នកណាឡើយ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន តេ ចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

Comments (0)
Add Comment