គេហទំព័រ របាយការថ្មី
របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង
គេហទំព័រ របាយការថ្មី
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ និងម៉ូតូ នៅខណ្ឌ៧មករា ត្រូវបានសម្របសម្រួលបញ្ចប់ ក្រោយភាគីឡានផ្ដល់សំណង៦៥០ដុល្លារ ជូនជនរងគ្រោះដែលបាក់ជើង…
By
sothim168
on June 26, 2024
(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដមួយគ្រឿងម៉ាក Lexus GS300 ពាក់ផ្លាកលេខភ្នំពេញ 2BA-7967 បានបត់ស្ដាំប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងធ្ងន់ធ្ងរ ត្រូវបានដោះស្រាយសម្របសម្រួលបញ្ចប់ហើយ ក្រោយភាគីរថយន្ដ ផ្ដល់សំណង៦៥០ដុល្លារទៅអ្នករងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចស្ដុបកាណាឌីយ៉ា ផ្លូវសហព័ន្ធរុស្ស៉ី ខណ្ឌ៧មករា ហើយបានសម្របសម្រួលបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដើមឡើងករណីគ្រោះថ្នាក់ចរាចរណ៍ភាគីទាំងពីរ បានព្រមព្រៀងគ្នាដោះស្រាយម្ដងរួចមកហើយ ដោយមិនប្ដឹងសមត្ថកិច្ចឡើយ ប៉ុន្ដែក្រោយមកជជែកមិនត្រូវគ្នា ព្រោះតែភាគីរថយន្ដផ្ដល់សំណងត្រឹម៣០០ដុល្លារ។
រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ភាគីម៉ូតូបានប្ដឹងទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសុំការអន្ដរាគមន៍។ ក្រោយការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ជាមួយសំណង៦៥០ដុល្លារ និងបញ្ចប់រឿង។
សូមជម្រាបថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ពុត សីហា អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មកធ្វើការនៅភ្នំពេញស្នាក់ក្នុងផ្ទះជួល សង្កាត់ឈូកវ៉ាក២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ព័ត៌មានជាតិ
Share
Related Posts
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី
លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ
ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន…….
Comments
(0)
Add Comment